រកឃើញ​មី​និង​ទឹកក្រូច​ខូចគុណភាព​ខណ​:​កាំកុងត្រូល​ត្រួតពិនិត្យ​ម្ហូបអាហារ​

418
ចែករម្លែក
  • 12
    Shares

ដោយ​៖​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​៖​រកឃើញ​មី​និង​ទឹកក្រូច​ខូចគុណភាព​ខណ​:​កាំកុងត្រូល​ត្រួតពិនិត្យ​ម្ហូបអាហារ​នៅ​ផ្សារកណ្តាល​ក្រុង​ប៉ោយប៉ែត​កាលពី​ថ្ងៃទី​២៨ -២៩​ខែកុម្ភៈ ឆ្នាំ​២០១៩ ។​លោក សាន វិជ្ជា​សា​រ៉ាវុធ​ប្រធាន​សាខា​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​បាន​ចុះ​ត្រួតពិនិត្យ​គុណភាព​សុវត្ថិភាព​ម្ហូបអាហារ​នៅ​ផ្សារកណ្តាល​និង​តាម​ផ្ទះ​តៀម​ដែល​ង​តាំង​លក់​ស្ថិតក្នុង​សង្កាត់​ផ្សារកណ្តាល​ក្រុង​ប៉ោយប៉ែត​។

លោក​បន្តថា :​ជា​លទ្ធផល​បន្ទាប់ពី​ចុះ​ពិនិត្យ​មន្ត្រី​ជំនាញ​បាន​រកឃើញ​ផលិតផល​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​សរុប​១១​គីឡូក្រាម មានដូចជា​កម្ទេច​មី​កញ្ចប់ និង​ទឹកក្រូច​ដែល​លួច​នាំចូល​ពី​ថៃ​។
​ក្នុងនោះដែរ​មន្ត្រី​ជំនាញ​បានធ្វើ​តេស្ត​បឋម​លើ​ផលិតផល​គ្រឿង​សមុទ្រ​មួយចំនួន​ដូចជា​បង្គា​មឹក​និង​ត្រី​ប្លា​នី​ន​។​ប៉ុន្តែ​ជា​លទ្ធផល​មន្ត្រី​ជំនាញ​និង​ទីពិសោធន៍​រក​ពុំ​ឃើញ​សារ​ធាតុគីមី​ហាមឃាត់​លើ​ផលិតផល​ទាំង​នោះទេ​៕S/


រូបថត​:​រកឃើញ​មី​និង​ទឹកក្រូច​ខូចគុណភាព​ខណ​:​កាំកុងត្រូល​ត្រួតពិនិត្យ​ម្ហូបអាហារ​,​តែ​ម្ហូប​គ្រឿង​សមុទ្រ​ល្អ នៅ​ផ្សារកណ្តាល​ក្រុង​ប៉ោយប៉ែត​( រូប​: ភ្នំ​ស្វាយ​)​