រកឃើញ​ម៉ូលេគុល​ប្រឆាំង​ដង្កូវ​ស៊ី​ធ្មេញ​

393

ក្រុម​អ្នកស្រាវជ្រាវ​នៃ​សកល វិទ្យាល័យ Alabama នៅ Birmingham អង់គ្លេស​បាន​ស្រាវជ្រាវ​បាន រកឃើញ និង​បង្កើតបាន​នូវ​ម៉ូលេគុល​តូច​មួយ អាចជួយ​បង្ការ​រោគ​ដង្កូវ​ស៊ី​ធ្មេញ ឬ រារាំង​ការកកើត​រន្ធ (​ដង្កូវ​) ស៊ី​ឆ្មេ​ញ ។​
​ ​
​សារធាតុ​គំនាប​នេះ មាន​ប្រសិទ្ធភាព​ក្នុងការ​ទប់ស្កាត់​សកម្មភាព របស់​អង់​ហ្ស៊ី​ម (enzyme) ពិសពុល មួយ​ក្នុង​សណ្ឋាន​ប្រែប្រួល​របស់​មេរោគ មាន​ក្នុង​ប្រអប់មាត់ ។ ជាមួយ​វត្ត​មាននៃ ប្រភេទ​ម៉ូលេគុល ត្រូវបាន​ដាក់ឈ្មោះថា G43 នេះ​ធ្វើឱ្យ​បម្រែបម្រួល​សណ្ឋាន នៃ​មេរោគ Streptococaus មេរោគ បង្ក​ដង្កូវ​ស៊ី​ធ្មេញ ពុំ​អាច​បង្កើតបាន សន្ទះ​ជីវសាស្ត្រ ដែលមាន​លក្ខណៈ ផ្សារភ្ជាប់ និង​មាន​ប្រសិទ្ធភាព ជួយ​ឱ្យ មេរោគ​នេះ​ច្បាម​ជាប់​លើ​ធ្មេញ ហើយ ផ្តើម​ពី​នោះ វា​បង្កើត​អាស៊ីដ​លាច​តិច ធ្វើឱ្យ​រេចរឹល Enamel ធ្មេញ ។​
​ ​
​តាម​អ្នកស្រាវជ្រាវ​នោះ សារធាតុ​ចម្រុះ G43 នេះ មាន​លក្ខណៈ ដូចជា​ឱសថ មិន​ប្រឆាំង​មេរោគ​ងាយ សំយោគ និង​មាន​ប្រសិទ្ធភាព​ណាស់ ។ វា​ត្រូវបាន​ចាត់ទុកជា​បេក្ខភាពឆ្នើម​មួយ​អាច​អភិវឌ្ឍន៍ ក្លាយជា​បណ្តា​ប្រភេទ ឱសថ​ព្យាបាល​ដើម្បី​បង្ការ ទប់ស្កាត់ និង ព្យាបាល​ដង្កូវ​ស៊ី​ធ្មេញ ៕ ប្រែ​សម្រួលៈ​រតនៈ​