រកឃើញ​ម្ចាស់​ជយលាភី​ភាពយន្ត​ឆ្នើម ក្នុង​មហោស្រព​ភាពយន្ត​ជាតិ​លើក​ទី​៥​ហើយ​

363

ភាពយន្ត​រឿង «​តម្លៃ​ស្នេហ៍​» ដែល​និយាយ​អំពី យុវជន​រិ​ទ្ធិ​ជា​មនុស្ស​ចង់​មាន​សេរីភាព មិន​គិត​អ្វី​ទាំងអស់ ដូចនេះ​ទើប​គេ​កុហកថា​កំពុង​ស្រលាញ់​នារី​ម្នាក់ ដើម្បី​គេចចេញ​ពី​ការចាប់​បង្ខំ​ឱ្យ​រៀបការ​ដោយ​ឪពុកម្តាយ បាន​ជាប់​ជយលាភី​ភាពយន្ត​ឆ្នើម (Best Film) ក្នុង​មហោស្រព​ភាពយន្ត​ជាតិ​លើក​ទី​៥​។​

​ភាពយន្ត​នេះ​ដឹកនាំ​រឿង​ដោយ​លោក ម៉ា​ធ្យូ រ៉ូ​ប៊ី​ន​សុន បាន​ជាប់​ពានរង្វាន់​មាស ចំណែក​តួ​សម្តែង​ស្រី​ឆ្នើម បាន​ទៅលើ​កញ្ញា ស៊ិន យូ​បិ​ន ដែលជា​តួអង្គ​ក្នុង​រឿង «​តម្លៃ​ស្នេហ៍​» ដែរ​។ រីឯ​ពានរង្វាន់​ជយលាភី​អ្នក​ថត​ភាពយន្ត​ឆ្នើម (Best Cinematographer) បាន​ទៅលើ​លោក មឿ​ន វណ្ណា ដែល​លោក​បាន​ជួប​គ្រោះធម្មជាតិ​រន្ទះបាញ់ រហូតដល់​ស្លាប់​ពេល​កំពុងតែ​ថត​រឿង​ថ្មី នៅ​ភ្នំ​បាសិត កាលពី​ខែឧសភា ឆ្នាំ​២០១៧​។ ពានរង្វាន់​អ្នកប្រព្រឹត្តិ​កម្ម​ភាពយន្ត​ឆ្នើម (Best Post Production ) របស់​ផលិតកម្ម​ខ្មែរ​មេគង្គ ។​

​តួ​សម្តែង​ស្រី​ឆ្នើម កញ្ញា ស៊ិន យូ​បិ​ន​​ពានរង្វាន់​ជយលាភី​អ្នក​ថត​ភាពយន្ត​ឆ្នើម បាន​ទៅ​ក្រុមគ្រួសារ​លោក មឿ​ន វណ្ណា​​ពានរង្វាន់​អ្នកប្រព្រឹត្តិ​កម្ម​ភាពយន្ត​ឆ្នើម​បាន​ទៅ ផលិតកម្ម​ខ្មែរ​មេគង្គ​

​ក្រៅពីនោះ​ពានរង្វាន់ អ្នកនិពន្ធ​ភាពយន្ត​ឆ្នើម (Best Screen Play) និង​ពានរ​ង្វ​ន់​ភាពយន្ត​ដែលមាន​ប្រជាប្រិយភាព បាន​ទៅលើ ខ្សែភាពយន្ត​រឿង «​ទឹកចិត្ត​ម្តាយ​សម័យថ្មី​» និពន្ធ​ដោយ​អ្នកស្រី ពាន់ ភួង​បុប្ផា ក្នុង​ផលិតកម្ម Town​។​
​អ្នកនិពន្ធ​ភាពយន្ត​ឆ្នើម អ្នកស្រី ពាន់ ភួង​បុប្ផា​
​ពានរង្វាន់​ភាពយន្ត​ដែលមាន​ប្រជាប្រិយភាព បាន​ទៅលើ ផលិតកម្ម Towm

​ជយលាភី​អ្នកដឹកនាំ​រឿង​ឆ្នើម (Best Director) បាន​ទៅ​លោក ជុំ វិចិត្រ ដែល​ដឹកនាំ​សម្តែង​រឿង ស៊ុប​ភើរ​មាំ ដែល​និយាយ​អំពី «​គ្រួសារ​ដែល​រស់នៅ​ជាប់​របង​គ្នា​តែងតែមាន​ការទាស់ទែង​គ្នា​រវាង​ប្រពន្ធ និង​ប្រពន្ធ​។ ចំណែកឯ​ប្តី និង​ប្តី​គឺជា​មិត្ត​ភ័ក្តិ​នឹង​គ្នា ហើយ​កូន និង​កូន​ក៏មាន​ចិត្ត​ទៅលើ​គ្នា​ដែរ​។ ដោយសារតែ​ម្តាយ​ទាំងសងខាង​មិនមាន​ការចុះ​សម្រុង​នឹង​គ្នា ក៏បាន​ធ្វើ​ឲ្យ​ស្នេហា​រវាង​កូន​ទាំង​២​មាន​ភាពលំបាក​» របស់​ផលិតកម្ម មហាហង្ស​។​
​លោក ជុំ វិចិត្រ ជយលាភី​អ្នកដឹកនាំ​រឿង​ឆ្នើម​

​ចំណែកឯ​ជយលាភី​អ្នក​សម្តែង​ប្រុស​ឆ្នើម (Best Actor) បាន​ទៅលើ លោក អ៊ួ​ង ដា​រា និង លោក មុត អៀវ ទទួលបាន​ជយលាភី​អ្នក​តុបតែង​ឆាក​ឆ្នើម (Best Props Master) ក្នុង​រឿង Jailbreak របស់​ផលិតកម្ម កងចក្រ​ភាពយន្ត​។​
​ជយលាភី​អ្នក​សម្តែង​ប្រុស​ឆ្នើម លោក អ៊ួ​ង ដា​រា​
​លោក មុត អៀវ ជយលាភី​អ្នក​តុបតែង​ឆាក​ឆ្នើម​

​ក្នុងឱកាស​បិទ​មហោស្រព​ភាពយន្ត​ជាតិ​លើក​ទី​៥ ល្ងាច​មិញ​នេះ លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក៏មាន​វត្តមាន​ជា​កិ​ត្ត​យស និង​បាន​ថ្លែង​កោតសរសើរ​ពី​កា​រវិ​វិ​ឌ្ឍ​របស់​វិស័យ​ភាពយន្ត​ខ្មែរ ដែល​ក្នុងឆ្នាំនេះ​ទទួលបាន​ភាពយន្ត​ល្បីៗ រហូតដល់ ១៤​រឿង​ចូលរួម​ប្រកួត ព្រមទាំង​ប្រគល់រ​ង្វ​ន់​ពានមាស​ភាពយន្ត​ឆ្នើម អម​ជាមួយ​ទឹកប្រាក់​ចំនួន ៣០ លាន​រៀន​ជូន​ទៅដល់​ម្ចាស់​ភាពយន្ត «​តម្លៃ​ស្នេហ៍​» របស់​ផលិតកម្ម​ខ្មែរ​មេគង្គ​។​
​លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​
​ភ្ញៀវ​កិ​ត្ត​យស​ចូលរួម​បិទ​កម្មវិធី​មហោស្រព​ភាពយន្ត​ជាតិ​លើក​ទី​៥

​តារា​សម្តែង​កម្ពុជា​
​លោកស្រី​ជំទាវ ភឿង សា​កុ​ណា និង​តារា​សម្តែង​កម្ពុជា​
​ភ្ញៀវ​កិ​ត្ត​យស​ចូលរួម​បិទ​កម្មវិធី​មហោស្រព​ភាពយន្ត​ជាតិ​លើក​ទី​៥

​អត្ថបទ​៖ Sunny /sn​