រកឃើញ​ម្ចាស់​ដី ដែល​ព័ទ្ធរបង​យក​ដីចម្ការ​ស្រល់​របស់​រដ្ឋ​នៅ​មណ្ឌលគិរី​

823
ចែករម្លែក
  • 2.8K
    Shares

ដោយ​៖​សាត​ចាន់​បុត្រ​/​មណ្ឌលគិរី​៖​រស្មី​កម្ពុជា​ទើបតែ​ទទួល​ព័ត៌មាន​យ៉ាងច្បាស់់​ពាក់ព័ន្ធ​និង​ក្រុមមន្ត្រី​ទុច្ចរិត​ដែល​ហ៊ាន​ហ៊ុំ​ព័ទ្ធរបង​រំលោភ​យក​ដីចម្ការ​ស្រល់​ធ្វើជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​ទាំង​ឥត​អៀនខ្មាស់​។​នៅក្នុង​សេចក្តីរាយការន៍​មួយ​បាន​បញ្ជាក់ថា​ក្រោយ​ការសាកសួរ​និង​វាស់វែង​នៅលើ​ទីតាំង​ជាក់ស្តែង​គេ​ពិនិត្យឃើញថា​៖-​ចំណុច​និយាម​កា​៧៣៧៥២៥​និង​១៣៦៦១៤៥​ជា​ដីចម្ការ​ស្រល់​ដែលមាន​បាញ់ថ្នាំ​ក្រហម​សម្គាល់​និង​មាន​ស្នាម​ទើប​ដក​បង្គោល​ចេញ​វិញ​។​

​ដី​ចំណុច​នេះ​ស្ថិតនៅ​ក្នុងភូមិ​ពូ​រ៉ាង ឃុំ​សែន​មនោ​រម្យ ស្រុក​អូ​រាំង​។​-​និយាម​កា​៧៣៦៧៧៣-១៣៦៦៣៩៥,៧៣៦៨៨០-១៣៦៦៤០៤,(​ដី​ជាប់​ផ្លូវជាតិ​លេខ​៧៦)​និង​ចំណុច​និយាម​កា​៧៣៤១៨១-១៣៦៥៣០៤,៧៣៤២២១-១៣៦៥៦៣៤,៧៣៤៣១៦-១៣៦៦៧៦៧ (​ដី​ជាប់​ផ្លូវលំ​)​ ជា​ដីចម្ការ​ស្រល់​ដែលមាន​បោះបង្គោល​ជាច្រើន​ដើម​។ ​ដី​នេះ​ស្ថិតក្នុង​ភូមិ​ពូ​ហ្យា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូ​រាំង ខេត្ត​មណ្ឌល​គិ​រិ​រី​។​ដី​នេះ​ជា​កម្ម​សិទ្ធិ​កូន​មន្ត្រីម្នាក់នៅភ្នំពេញ​។​

-​ចំណុច​និយាម​កា​៧៣៥៧៨៦-១៣៦៥២៩១​ជា​ដី​ដែលមាន​ក្បាល​១០០​មែត្រ​ឈូសឆាយ​រួច​៧០​ម៉ែត្រ ជា​ដី​របស់លោក​សៀក​មុន្នី​អភិបាលរង​ស្រុក​អូ​រាំង​ដែល​ទិញ​ពី​ឈ្មោះ​ខុម និង​ឈ្មោះ​អ៊ិន កាំ ស្ថិតក្នុង​ភូមិ​ពូ​ហ្យា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូ​រាំង​។​-​ចំណុច​និយាម​កា​៧៣៤២៧៤-១៣៦៤៨៣៧​ជា​ដី​ទំហំ​៣​ហិកតា​ជា​កម្ម​សិទ្ធ​របស់លោក​ន​ង ទ​ណ្ណា​រី​អភិបាលស្រុក​អូ​រាំង​។​

​សេចក្តីរាយការណ៍​បញ្ជា​ក់ថា​ទីតាំង​ខាងលើ​ត្រូវបាន​គេ​រកឃើញ​គ្រា​ដែល​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ​ខេត្តមណ្ឌលគិរី​ចាត់តាំង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​បី​រូប​ចុះ​ស្រាវជ្រាវ​ដល់ទី​តាំង​កើតហេតុ​កាលពី​ថ្ងៃទី​១៤​ដល់​១៦​កុម្ភៈ​ឆ្នាំ​២០១៩​ដឹកនាំ​ដោយ​លោក​សារ៉ូ​រតនា នាយរង​ខណ្ឌ​។​

​ផ្អែក​តាម​ប្រភព​រាយការណ៍​ពី​ពលរដ្ឋ​និង​មន្ត្រី​មូលដ្ឋាន​។​ក្នុងនោះ​លោក​ញ៉ា​ង​ម្យ​ក់មេ​ភូមិ​ពូ​ហ្យា​ម​បាន​និយាយថា​កាលពីមុន​ខាង​ភូមិ​ពិតជា​បាន​ចុះហត្ថលេខា​ទទួលស្គាល់​ការកាន់កាប់​ដីចម្ការ​ដែល​ពល​រដ្ឋកំ​ពុង​អាស្រ័យ​ផល​ជាក់ស្តែង​តាម​ចំណី​អូរ​ពិតមែន​។​ប៉ុន្តែ​ចំពោះ​ការផ្ទេរ​ផ្ទូរ​និង​ការចូល​ចាប់យក​ដី​ក្រោយៗ​នេះ​គឺ​លោក​ពុំ​ដឹង​ទេ​។​

​ក្នុងនោះ​លោក​តែម​ភើ​ត​សមាជិក​ក្រុមប្រឹក្សាឃុំ​សែន​មនោ​រម្យ​បានឱ្យដឹងថា​កា​ងារ​គេ​បោះបង្គោល​ព័ទ្ធ​យក​ដីចម្ការ​ស្រល់​នោះ​លោក​ពុំបាន​ដឹងថា​ជា​របស់​ន​ណា​ទេ​។​ជាមួយគ្នា​នោះ​មេបញ្ជាការ​ផ្នែក​សឹក​រង​អូ​រាំង​លោក​ខាត់ សាក់ បាន​បញ្ជាក់ថា​ចម្ការ​ស្រល់​មុខ​បន្ទាយ​យោធា​លោក កាលពីមុន​យោធា ជា​អ្នក​ដាំ បន្ទាប់មក​បានប្រគល់​ឱ្យ​ក្រសួងកសិកម្ម​ដែលមាន​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ជា​អ្នកថែរក្សា​។​លោក​ថា លោក​ជា​អ្នក​បោះបង្គោល​ដើម្បី​សម្គាល់ថា​ដី​នេះ​ជា​ដី​របស់​រដ្ឋ​និង​ជួយ​កា​ពារ​ទុកជា​សម្បត្តិ​រួម​តែប៉ុណ្ណោះ​។​មុន​និង​បោះបង្គោល​លោក​ក៏បាន​ឆ្លង​យោបល់​ថ្នាក់លើ​ដែរ​។​

​លោក​មេបញ្ជាការ​បញ្ជាក់​ថា​ដី​៥១​ហិកតា​ដែល​អាជ្ញាធរ​ស្រុក​ឱ្យ​ប្រជាពលរដ្ឋ​ឈរឈ្មោះ​លក់​នោះ​គឺ​ក្នុង​១​គ្រួ​សារបាន​ប្រាក់​១​លាន​រៀល​ជា​ថ្នូរ​ក្នុងការ​យល់ព្រម​ផ្តិត​ស្នាម​មេដៃ​បញ្ជាក់ថា​ជា​ម្ចាស់​កម្ម​សិទ្ធិ​។​
​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូ​រាំង​លោក​យឹម​ព្រី​យ៉ា​ថា​លោក​ពុំដែល​ដឹងថា​ដីចម្ការ​ស្រល់​មាន​ព្រំ​ត្រឹមណា​នោះទេ​ហើយ​ស្នាក់ការ​សង្កាត់​ពុំ​ដែលមាន​ផែនទី​ទុក​មើល​នោះឡើយ​។​

​កន្លងទៅ​ថ្មីៗ​នេះ​លោក​បាន​ទាន់​គេ​កំពុង​បោះបង្គោល​លើដី​ចម្ការ​ស្រល់​ចំណុច​ទីតាំង​បុណ្យ​រុក្ខទិវា​ឆ្នាំ​២០១៥​។​លោក​បាន​សួរនាំ​ម្ចាស់​ដី​ដែលមាន​អំណាច​ម្នាក់​ហើយ​គេ​បាន​ឆ្លើយថា​ចង់ដឹង​សួរ​ទៅ​ស្រុក​ទៅ​។​ជាការ​ឆ្លើយតប​របស់​លោក​នង​ទ​ណ្ណា​រី​ថា​ដី​ចំណុច​នោះបាន​ឱ្យទៅ​លោកធំ​ម្នា​ក់នៅ​ក្រសួង​រៀបចំ​ដែនដី​។​

​មន្ត្រីជាន់ខ្ពស់​នៃ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មណ្ឌលគិរី កត់សម្គាល់ថា ដី​ដែល​រង​ការរំលោភ​កាន់កាប់​នេះ គឺ​កើតឡើង​ដោយសារតែ​ភាព​លោភលន់​និង​សន្ទុះ​ដី​កំពុងតែ​ឡើងថ្លៃ​ដែល​បណ្តាលឱ្យមាន​ការយ​ក​ឈ្មោះ​អ្នកមានអំណាច​ឬ​មុខងារ​តួនាទី​ដែល​ខ្លួន​មានមក​ប្រើប្រាស់​។​មក​ធ្វើជា​ឈ្នាន់​រំលោភ​កាន់កាប់​ដោយ​គ្មាន​ការ​ញញើត​កោតក្រែង​ឬ​រំលោភច្បាប់​បន្តិច​សោះ​នោះឡើយ​។​ម្យ៉ាងទៀត​ក៏​បណ្តាលមកពី​ការ​ធ្វេស​ប្រ​ហេស​របស់​អាជ្ញាធរ​មូល​ដ្ឋា​ន​ផងដែរ​៕S/​