ដោយ:ប.ជ័យ / បន្ទាយមានជ័យ ៖ មន្ត្រីជំនាញសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យសហការ និងមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យបានបន្តចុះត្រួតពិនិត្យអង្កេតនៅលើទីផ្សារ ដោយឡែកផ្តោតលើផ្ទះតៀមនិងហាងទំនិញដើម្បីរកនូវគុណភាព សុវត្ថិភាព ផលិតផលម្ហូបអាហារនៅក្នុងក្រុងសិរីសោភ័ណនិងស្រុកព្រះនេត្រព្រះកាលពីថ្ងទី១៣ខែសីហាឆ្នាំ២០១៩ ។
លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យឱ្យដឹងថា ជាការទទួលខុសត្រូវខ្ពស់របស់មន្ត្រីជំនាញកាំកុងត្រូលទៅលើសុវត្ថិភាពផលិតផលម្ហូបអាហារដែលប្រជាពលរដ្ឋទូទិញទទួលទាន ធានាបានគុណភាពល្អ មន្ត្រីជំនាញអនុវត្តតាមការណែនាំរបស់លោកប៉ានសូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងលោកម៉ក់ ពេជ្ជរិទ្ធប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលអគ្គនាយកនៃអគ្គដ្ឋានកាំកុងត្រូលយ៉ាងហោចណាស់១ខែ ម្តង។
ហើយលើកនេះ មន្ត្រីជំនាញបានអប់រំណែនាំឱ្យប្រជាពលរដ្ឋយល់ដឹងពីការចេះមើលថែរក្សាត្រួតពិនិត្យទំនិញហួសសុពលភាពប្រើប្រាស់ និងការហាមឃាត់លក់ទំនិញគ្មានស្លាកសញ្ញានិងគ្មានប្រភពច្បាស់លាស់។
បើណែនាំពីផ្លូវច្បាប់និងនិតិវិធីរួចហើយ នៅមិនរាងចាល មន្ត្រីនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការច្បាប់។
ក្នុងពេលចុះត្រួតអង្កេតនេះ សមត្ថកិច្ចបានរកឃើញ ផលិតផលម្ហូបអាហារគ្មានសុវត្ថិភាពចំនួន៦-៧ប្រភេទ ជាមុខសញ្ញាផលិតផលម្ហូបអាហារមានហានិភ័យបង្កប៉ះពាល់សុខភាពមនុស្ស ហើយត្រូវរឹបអូសដើម្បីយកទៅដុតបំផ្លាញចោល ។
លោកសាន វិជ្ជាសារ៉ាវុធនិងមន្ត្រីក៏បានណែនាំ អាជីវករទាំងអស់ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យមុនគេទំនិញដែលងាយនិងហួសសុពលភាពប្រើប្រាស់រួមមានប្រភេទទឹកក្រូច ស្រសបៀរ ស្ករគ្រាប់ ទឹកដោះគោជូ គឺជាប្រភេទទំនិញដែលមានអាយុកាលប្រើប្រាស់រយៈពេលខ្លី។
រួមជាមួយលោកដុំ វណ្ណឌី អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យមន្ត្រីក៏បានណែនាំអាជីវករដាក់លក់ទំនិញជាទំនិញផលិតនៅក្នុងស្រុក ក៏ត្រូវមើលករវិចខ្ចប់ មើលស្លាកសញ្ញាត្រឹមត្រូវ។
មន្ត្រីក៏ណែនាំដល់ម្ចាស់សហគ្រាស អ្នកលក់បោះដុំឱ្យបិទស្លាកសញ្ញាត្រឹមត្រូវតាមគោលការណ៍ការធ្វើពាណិជ្ជកម្ម ដូចជាបិទស្លាកសញ្ញា ៕B/