រកឃើញ​រថយន្ត​អត់​ពន្ធ​ ៤​គ្រឿង​ថ្មី​ទៀត ​នៅ​ក្រុងព្រះសីហនុ​

1103
ចែករម្លែក

ដោ​យ:​វ​ណ្ណៈ​/​ព្រះសីហនុ ៖ ​លោក ​ទុំ ណូ ​ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ ​ឲ្យដឹងថា មាន​រថយន្ត​អត់​ពន្ធ​៤​គ្រឿង​ថ្មី​ទៀត ​ត្រូវបាន​សមត្ថកិច្ច​គយ​ឃាត់​ចាប់​នៅ​ខេត្ត​ព្រះសីហនុ ក្នុងនោះ​នៅ​ថ្ងៃ​២ ​ខែ​ឩ​សភា ​ឆ្នាំ​២០១៩​នេះ សមត្ថកិច្ច​គយ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​និង​នគរបាល ឃាត់​ចាប់​រថយន្ត​ទំនើប​គេចពន្ធ​ចំនួន​២​គ្រឿង​យកមក​ផាក​ពិន​យ័​តាមផ្លូវ​ច្បាប់ គឺ​រថយន្ត​ទេសចរណ៍ ចង្កូត​ឆ្វេង រួមមាន​ ៖
១-LEXUS LX570 ពណ៌​ស្ករ ឆ្នាំ​ផលិត​2015 ពាក់​ស្លាកលេខ ភ្នំពេញ​2AR-8288(​ជា​ស្លាកលេខ​ក្លែងក្លាយ​)។​
២-RANGE ROVER ពណ៌​ខ្មៅ ឆ្នាំ​ផលិត 2006 ពាក់​ស្លាកលេខ ភ្នំពេញ 2AD-2359 (​យក​ស្លាកលេខរបស់​រថយន្ត HYUNDAI SANTA FE មក​បំពាក់​បន្លំ​)​។

ជាមួយគ្នានេះ កាលពី​ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ មន្ត្រី​គយ​សាខា​ខេត្ត​ព្រះសីហនុ ក៏បាន​ធ្វើ​ការចាប់​ឃាត់ទុក​រថយន្ត​ជាបណ្តោះអាសន្ន​រថយន្ត​ទេសចរណ៍ ចង្កូត​ឆ្វេង​ចំនួន២ គ្រឿង​ទៀតផង​ដែរ រួមមាន​ ៖
១-TOYOTA APLARD ពណ៌​ស ឆ្នាំ​ផលិត​2015 ពាក់​ស្លាកលេខ ភ្នំពេញ​2AM-1706(​ជា​ស្លាកលេខ​ក្លែងក្លាយ​) ។​
២-LEXUS RX450h ពណ៌ ស ឆ្នាំ​ផលិត 2010 ពាក់​ស្លាកលេខ ភ្នំពេញ 2AO-1006 (​បន្លំ​ពាក់​ស្លាកលេខរបស់​រថយន្ត TOYOTA PRIUS)​។​

​បច្ចុប្បន្ន​រថយន្ត​ខាងលើ​ត្រូវបាន​មន្ត្រី​គយ​សាខាខេត្ត​ព្រះសីហនុ ធ្វើ​កំណត់​ហេតុ​ល្មើសច្បាប់​គយ ដើម្បីឲ្យ​ម្ចាស់​ចូលខ្លួន​មក​បំពេញ​តាម​និតិ​វិធី​គយ​ជា​ធរមាន។​

​បើតាម​លោក​ទុំ ណូ​ បញ្ជាក់ថា​ ប្រតិបត្តិការ​នៃ​ការឃាត់​ចាប់​រថយន្ត​អត់​ពន្ធ​នេះ ធ្វើឡើង​មិន​ត្រឹមតែ​ដើម្បី​ផាក​ពិន័យ​បង់​ចូល​ថវិកាជាតិ​តែមួយ​មុខ​នោះទេ ក្នុងនោះ​គោលដៅ​សំខាន់​គឺ​ពង្រឹង​និតិ​វិធី​ច្បាប់ អាច​និយាយបានថា ​ការ​នាំចូល​រថយន្ត​មកប្រើប្រាស់​ ម្ចាស់​រថយន្ត​ត្រូវតែ​បង់ពន្ធ​តាមច្បាប់​កំណត់ ហើយ​ប្រតិបត្តិ​ការចាប់​ឃាត់​រថយន្ត​អត់​ពន្ធ​នេះ ​គឺ​អនុវត្ត​ន៍​តាម​គោល​ការ​ណ៍ណែនាំ​ពី​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​គយ​និង​រដ្ឋាករ​កម្ពុជា និង​គណ:បញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​ព្រះសីហនុ​ដែលមានលោក ​យន្ត មីន ​ជា​ប្រធាន​៕​B/Ha