រកឃើញ​លុយពេញកុដិ និង​ទូដែក នៅ​កុដិ​របស់​ចៅអធិការ​វត្ត​ថៃមួយអង្គ​

1043

​លុយ​ចំនួន ១៩៥.០០០ បាត និងទូដែក​ចាក់សោរ​ជាប់ ត្រូវបាន​រកឃើញ​នៅ​កុដិ​របស់​ចៅអធិការ​វត្ត​ណា​ង​ប្រា​យ៉ា ក្នុងស្រុក​មួង ខេត្ត​នគរ​ស៊ី​ធម្មរាជ កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ទី​២០ កក្កដា នៅពេល​កុដិ​នោះ​ត្រូវបាន​ឆែកឆេរ បន្ទាប់ពី​មាន​ពាក្យបណ្តឹង​ពី​ប្រជាជន​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អា​ខុម ពង់​ព្រំ មេបញ្ជាការ​កងទ័ព​ភូមិភាគ​លេខ ៤១ បាន​បង្គាប់​ឱ្យ​ឆែកឆេរ​កុដិ​របស់​ព្រះចៅអធិការ​ព្រះនាម ព្រះគ្រូ សន្ធិ ប៉ាត់​តា​ណា​ខាន់ បន្ទាប់ពី​ប្រជាជន​ចោទ​តេជគុណ​ថា​រក្សាទុក​លុយ​យ៉ាងច្រើន និង​មិនបាន​ប្រ​ណិ​បត​ន៍​តាម​កាតព្វកិច្ចរ​បស់​ព្រះអង្គ​។ ក្រឹត្យក្រម​វិន័យ​ព្រះពុទ្ធសាសនា ហាមឃាត់​ព្រះសង្ឃ​មានទ្រព្យ​សម្បត្តិ​។

​ការឆែកឆេរ​កាល​ពីយ​ប់​ថ្ងៃ​ព្រហស្បតិ៍​ត្រូវបានធ្វើ​សាក្សី​ដោយ​អាជ្ញាធរ ប្រជាជន និង អ្នកកាសែត​។​

​ក្រដាសប្រាក់​បាត​គ្រប់​ប្រភេទ និង កាក់បាត ត្រូវបាន​រកឃើញ​រាយប៉ាយ​នៅ​កុដិ​របស់​ព្រះអង្គ រួមជាមួយ​ក្រដាស​បោះចោល​ជាច្រើន​។ នៅពេល​រាប់ គេ​ឃើញ​មាន​លុយ​សរុប ១៩៥.៧១០ បាត​។

​ទាហាន​ក៏​រកឃើញ​ទូដែក​មួយ​ផងដែរ​។ ចៅអធិការ​វត្តមាន​សង្ឃដីកា​ថា ព្រះអង្គ​ពុំមាន​សោ​ចាក់​ចូល​បន្ទប់​នោះទេ ដូច្នេះ​អាជ្ញាធរ​បាន​ឃាត់​មិន​ឱ្យមាន​នរណាម្នាក់​ប៉ះពាល់​បន្ទប់​នេះឡើយ និង​ទុកឱ្យ​ការិយាល័យ​របស់​ប្រធាន​វិន័យ​សាសនា​ខេត្ត​នរគ​ស៊ី​ធម្មរាជ ធ្វើការ​ពិនិត្យ​បន្ថែមទៀត​។

​ពួកគេ​ក៏​រកឃើញ​សៀវភៅ​ធនាគារ​មួយ​ក្បាល​ផងដែរ ដែលមាន​សាច់ប្រាក់​ចំនួន ២ លាន​បាត ប៉ុន្តែ​ប្រាក់​នោះបាន​ថយចុះ ៥ ខ្ទង់ ដោយសារ​ការដក​ប្រាក់​។​

​វត្ត​ណា​ង​ប្រា​យ៉ា​ជា​វត្តមាន​ប្រជាប្រិយភាព​មួយ​។ តាម​ពាក្យបុរាណ​ដំណាល​ថា បន្តោង​យ័ន្ត​រូប​ព្រះ​និង​ជួង​ស័ក្តិ​សិទ្ធ​គឺមាន​ប្រភព​ចេញពី​វត្ត​នេះ​៕ ដោយ៖ កញ្ញាដាលីស