រកឃើញ​វិជ្ជមាន​វីរុស​កូ​វីដ​-១៩​​កើន​ដល់​៩៨​ករណីត្រឹមថ្ងៃ២៦មីនា

122
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖​យោងតាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល​ចុះផ្សាយ​នៅ​យប់​ថ្ងៃទី​២៦​ខែមីនា​ឆ្នាំ​២០២០​បានឱ្យដឹងថា​លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​បាន​រកឃើញ​វិជ្ជមាន​វីរុស​កូ​វីដ​-១៩​ចំនួន​ពីរ​ករណី​ថ្មី​ទៀត​។ខណៈ​មួយករណី​ជា​ជនជាតិខ្មែរ​អាយុ​៥៧​ឆ្នាំនៅ​ខេត្តកំពត​បានជា​សះស្បើយ​។បុរសនេះ​បាន​សម្រាក​នៅ​មន្ទីរពេទ្យ​ខេត្តកោះកុង​។​សរុបមក​ទល់នឹង​បច្ចុប្បន្ន​ចំនួន​កើនឡើង​ដល់​៩៨​នាក់។​ការរកឃើញ​កូ​វីដ​១៩​វិជ្ជមាន​ថ្មី​២​ករណី​ជា​បុរស​ជនជាតិ​ឥណ្ឌូនេស៊ី​។​

​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល​បានឱ្យដឹង​ថា​៖​បុរស​អាយុ​៤១​ឆ្នាំ​និង​បុរស​អាយុ​៤៤​ឆ្នាំ​ធ្វើតេស្ត​ឃើញ​វិជ្ជមាន​វីរុស​កូ​វីដ​១៩​និង​នៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តសៀមរាប​។​បុរស​ពីរ​នាក់​នេះ​បានធ្វើ​តេស្ត​នៅ​មន្ទីរពេទ្យ​ផា​យ៉ា​ថៃទី​ក្រុង​បាងកក​ហើយ​បាន​ត្រូវ​រកឃើញ​វិជ្ជមាន​វីរុស​កូ​វីដ​១៩​។​តែដោយសារ​មិនមាន​ថវិកា​បង់ថ្លៃ​ពេទ្យ​នៅ​ទីនោះ​ក៏បាន​ធ្វើដំណើរ​មក​ព្យាបាល​នៅ​ប្រទេស​កម្ពុជា​ហើយ​ក្រុមការងារ​របស់​មន្ទីរ​ពេទ្យ​ខេត្តសៀមរាប​បាន​យក​សំណាក​ទៅធ្វើ​តេស្ត​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ហើយ​បាន​រកឃើញ​វិជ្ជមាន​។​

​៕S/សរន

​ ​ ​សូម​អាន​លម្អិត​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល​៖​