រកឃើញ​សាកសព​ក្មេងស្រី​អង់គ្លេស​ដែល​បាត់​ខ្លួន នៅ​ម៉ាឡេស៊ី​

279
ចែករម្លែក

​សាកសព​អាក្រាតកាយ​មួយ ត្រូវបាន​រកឃើញ​កាលពី​ថ្ងៃ​អង្គារ​ទី​១៣​សីហា​នៅក្នុង​ព្រៃ​មួយ​បន្ទាប់​ពី​ការ​តាម​ស្វែងរក​អស់​១០​ថ្ងៃ ដោយ​មាន​ការចូលរួម​ស្វែងរក​ពី​មនុស្ស​រាប់រយ​នាក់​។​

​ឧទ្ធម្ភាគចក្រ​មួយ​បាន​ស្ទូច​យក​សាកសព​ចេញពី​ព្រៃ និង​នាំ​ទៅកាន់​មន្ទីរពេទ្យ ហើយ​ឪពុក​ម្តាយ​របស់​ក្មេង​វ័យ​១៥​ឆ្នាំ​នាង​Nora Quoirin​ក្រោយមក​ស្គាល់​ថា​ជា​កូន​របស់​គេ​។​

​នាង Nora Quoirin ក្មេងស្រី​អង់គ្លេស​នេះ បាន​បាត់​ខ្លួន​ពី​បន្ទាប់​សណ្ឋាគារ​របស់​នា​ង​នៅ​រមណីយដ្ឋាន Dusan កាលពី​ថ្ងៃទី​៤​ខែ​សីហា​។​

​ប៉ូលិស​ម៉ាឡេស៊ី បានបញ្ជាក់​ថា ក្រុម​អ្នក​រក​បាន​រកឃើញ​សាកសព​មួយ​កាលពី​ថ្ងៃ​អង្គារ​ទី​១៣​ខែ​សីហា​នេះ នៅ​ចម្ងាយ​ប្រមាណ​២,៥​គីឡូម៉ែត្រ​ពី​កន្លែង​នាង Nora Quoirin​នាង​ចាប់​ត្រូវបាន​រាយការណ៍​ថា​បាន​បាត់​ខ្លួន​។​

​អង្គការ​មនុស្សធម៌​ស្វែងរក​អ្នក​បាត់​ខ្លួន Lucie Blackman Trust ដំបូង​បាន​និយាយថា សាកសព​នេះ​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​ទេ ប៉ុន្តែ ទំនងជា​សាកសព​របស់​ក្មេង​​ស្រី​នេះ ដែល​មកពី​ទីក្រុង​ឡុង​ដ៏​។​

​ក្រុម​អាជ្ញាធរ បានចាត់ទុក​ការបាត់​ខ្លួន​របស់​ក្មេងស្រី​នេះ ថា​ជា​ករណី​បាត់​ខ្លួន​ផ្ទាល់ខ្លួន​ប៉ុន្តែ ក្រុមគ្រួសារ​របស់​នាង ជឿ​ង​ថា​នាង​អាច​ត្រូវបាន​ចាប់ពង្រត់​។​

​ការរកឃើញ​នេះ​កើត​ឡើង​មួយ​ថ្ងៃ​ក្រោយពី​ក្រុមគ្រួសារ​ក្មេងស្រី​រងគ្រោះ​បាន​ប្រកាស​ផ្តល់​ប្រាក់រង្វាន់​៥០.០០០​រីង​ហ្គី​ត​(១១.៩០០​ដុល្លារ​)​សំរាប់​ព័ត៌មាន​ណា​អាច​នាំ​នាង​មក​វិញ​។​

​សេចក្តីថ្លែងការណ៍​រប​សើ​គ្រួសារ​បាន​និយាយថា​«Nora ជា​កូន​ដំបូង​របស់​យើង​។​នាង​ងាយ​នឹង​ប្រឈម​គ្រោះថ្នាក់ ចាប់​តាំងពី​នាង​ចាប់កំណើត​»​។​

​ក្មង​ស្រី​នេះ​មាន​ជម្ងឺ​ម្យ៉ាង​ហៅថា​holoprosencephaly​ដែលនាំអោយ​ខួរក្បាល​តូច​ជាង​ធម្មតា និង​កំហិត​ការ​និយាយស្តី​និង​មិន​អាច​សរសេរ​លើសពី​ពីរ​បី​ពាក្យ​៕

Nora Quoirin ក្មេងស្រី​អង់គ្លេស​នេះ បាន​បាត់​ខ្លួន​ពី​បន្ទាប់​សណ្ឋាគារ​របស់​នា​ង​នៅ​រមណីយដ្ឋាន Dusan កាលពី​ថ្ងៃទី​៤​ខែ​សីហា​