ក្មេងអាយុ១២ឆ្នាំម្នាក់គត់ដែលនៅមានជីវិតពីការធ្លាក់យន្តហោះមួយដែលបានសម្លាប់មនុស្ស៨នាក់នៅឥណ្ឌូនេស៊ីខាងកើត នេះបើតាមការបញ្ជាក់របស់អាជ្ញាធរកាលពីថ្ងៃអាទិត្យ។
យន្តហោះPilatusបានបាត់បង់ការទាក់ទងកាលពីថ្ងៃសៅរិ៍ ក្រោយហោះហើរបាន៤០នាទីនៅក្នុងខេត្តប៉ាពួរ។កំទេចយន្តហោះត្រូវបានគេរកឃើញនៅតំបន់មានព្រៃក្រាស់នៅជើងភ្នំមួយកាលពីព្រឹកថ្ងៃអាទិត្យ។
អ្នកនាំពាក្យយោធាប៉ាពួរ បាននិយាយថា”អ្នកដំណើរ៨នាក់បានស្លាប់និងម្នាក់នៅរស់។ពេលនេះ មូលហេតុនៃការធ្លាក់នៅមិនទាន់ត្រូវបានបញ្ជាក់។ការស៊ើបអង្កេតមួយនឹងត្រូវធ្វើឡើង”។
យន្តហោះនេះ ដែលជារបស់ក្រុមហ៊ុនឯកជនមួយ បានដឹកអ្នកដំណើរ៧នាក់និងនាវិក២នាក់។មុនធ្លាក់ ពួកអ្នកស្រុកនៅជិតកន្លែងធ្លាក់បានរាយការណ៍អំពីការឮសម្លេងរោទិ៍ខ្លាំងក្រោយការផ្ទុះ។
ក្រុមស្វែងរកនិងជួយសង្គ្រោះបានដើរ២ម៉ោងដើម្បីទៅដល់កន្លែងធ្លាក់ និងបានរកឃើញសាកសពកាលពីព្រឹកថ្ងៃអាទិត្យ។
សូមបញ្ជាក់ថា ឥណ្ឌូនេស៊ីពឹងខ្លាំងលើគមនាគមន៍ផ្លូវអាកាសដើម្បីភ្ជាប់ទំនាក់ទំនងកោះរាប់ពាន់របស់ខ្លួនតែប្រវត្តិសុវត្ថិភាពអាកាសចរណ៍ដ៏អន់និងមានការធ្លាក់សម្លាប់មនុស្សជាច្រើនលើកនៅពេលប៉ុន្មានឆ្នាំមកនេះ។
ប៉ាពួរ ជាតំបន់ពិបាកចូលដល់មួយ។
មនុស្ស៥នាក់បានស្លាប់ក្រោយការធ្លាក់យន្តហោះតូចមួយនៅជិតទីប្រជុំជនវ៉ាមេណានៅក្នុងខេត្តប៉ាពួរកាលពីខែកក្កដាឆ្នាំមុន។កាលពីខែសីហាឆ្នាំ២០១៥ យន្តហោះដឹកអ្នកដំណើរម្នាក់របស់ក្រុមហ៊ុនអាកាសចរណ៍Trigana បានធ្លាក់នៅប៉ាពួរ ដោយសារអាកាសធាតុអាក្រក់ដោយបានសម្លាប់មនុស្ស៥៤នាក់៕ដោយៈវាសនា
ខ្មោចយន្តហោះ ត្រូវបានរកឃើញនៅតំបន់ព្រៃក្រាស់មួយនៅជើងភ្នំក្នុងខេត្តប៉ាពួរ