រកឃើញ​សារធាតុ​គីមី​ក្នុង​ងៀត​ត្រី​បបែល​ផ្អែម​និង​ជ្រក់ស្ពៃ​ខៀវ​នៅ​ផ្សារ​ក្រុង​ស្វាយរៀង​

495
ចែករម្លែក

ស្វាយរៀង​៖​លោក ផឹង និល ប្រធាន​សាខា​កាំកុងត្រូល​ខេត្តស្វាយរៀង​កាលពី​ព្រឹក​ថ្ងៃទី​១១​ខែកុម្ភៈ​ឆ្នាំ​២០១៩​នេះ​បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ​ចុះ​ពិនិត្យ​ទំនិញ​គ្រប់មុខ​នៅ​ផ្សារ​វាល​យន្ត​ក្រុង​ស្វាយរៀង​ដើម្បី​រកសារ​ធាតុគីមី​។​ការចុះពិនិត្យ​ត្រូវ​សង្ស័យថា​មាន​បងប្អូន​អាជីវករ​ខ្លះ​ដាក់​ក្នុង​មុខទំនិញ​បន្លែ​ផ្លែឈើ​គ្រប់​ប្រភេទរ​ដែល​ច្បាប់​ហាមឃាត់​។​

​ក្នុងនោះ​មន្ត្រី​យើង​បាន​រកឃើញ​សារធាតុ​បូរ៉ា​ក់​ដែល​ត្រូវបាន​អ្នក​ផលិត​ដាក់​លើ​ងៀត​ត្រី​បបែល​ផ្អែម​ស្រស់​ចំនួន​៥.៥​គីឡូក្រាម​។​ដាក់​សា​ធាតុគីមី​លើ​ជ្រក់ស្ពៃ​ខៀវ​សា​ធាតុ​ប្រភេទ​សាលី​ស៊ី​ល​៦​គីឡូក្រាម​សមត្ថកិច្ច​ជំនាញ​បាន​ដកហូត​រួម​និង​បានធ្វើ​កិច្ចសន្យា​ដោយ​មិនឱ្យ​បងប្អូន​អាជីវករ​ដាក់លក់​តទៅ​ទៀត​ទេ​។​
​លោក​បានឱ្យ​ឱ្យដឹងទៀតថា ការចុះពិនិត្យ​មុខទំនិញ​នៅថ្ងៃនេះ ក្នុង​បំណង​ធានាបាន «​សុវត្ថិភាព​ម្ហូបអាហារ​» ព្រោះ​វា​មាន​សារសំខាន់​ចាំបាច់​ណាស់ ក្នុងសង្គម និង​ជីវភាព​ប្រចាំថ្ងៃ ការទទួលខុសត្រូវ​លើ​សុវត្ថិភាព​ម្ហូបអាហារ គឺជា​ការទទួលខុសត្រូវ​រួមគ្នា​។ ទាំង​ស្ថាប័ន​ជំនាញ ទាំង​អ្នក​នាំចូល អ្នក​ផលិត អ្នក​ចែកចាយ និង​យើងទាំងអស់គ្នា​ជា​អ្នកប្រើប្រាស់​ផងដែរ ព្រោះ​សុខភាព​គឺជា​កត្តា​ចំបង​នៃ​ភាព​រស់រាន​នៃ​ជីវិត​។​

​លោក ផឹង និល បាន​បញ្ជាក់ថា ការចុះពិនិត្យ​ទំនិញ​បានធ្វើការ​ពិនិត្យ​មុខទំនិញ​បានជា​ច្រើន​មុខ​ដោយបាន​ផ្តោត​សំខាន់​ទៅលើ​បន្លែ​ផ្លែឈើ ត្រី សាច់ ងៀត គ្រឿង​ឧបភោគបរិភោគ​ប្រចាំថ្ងៃ ហើយ​បាន​ណែនាំ​ដល់​អ្នកលក់​ត្រូវ​បញ្ឈប់​ដាក់លក់​ជាបន្ទាន់​នៅ​ប្រភេទ​ងៀត​បបែល​ដែល​ផ្ទុក​សារធាតុ​គីមី​នេះ​។​

​ប្រធាន​សាខា​រូបនេះ ក៏បាន​អំពាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ នៅ​ខេត្តស្វាយរៀង សូម​មានការ​ប្រយ័ត្ន​ចំពោះ​ការបរិភោគ​ចំណីអាហារ ត្រូវ​ពិនិត្យមើល​ស្លាក​សញ្ញា ការ​បរិច្ឆេទ​ឲ្យ​បានច្បាស់លាស់ មុននឹង​ទិញយក​ទៅ​បរិភោគ​ជាពិសេស​នៅក្នុង​ឪ​កាស​បុណ្យ​ភ្ជុំបិណ្ឌ​និង ត្រូវ​ចូលរួម​លើកកម្ពស់​សុខុមាលភាព​ទាំងអស់គ្នា​។​មន្ត្រី​កាំកុងត្រូល និង​បន្ត​ចុះ​តាម​ច្រករបៀង ព្រមទាំង​ពិនិត្យ​ទំនិញ នៅតាម​ផ្សារ​នានា​នៅក្នុង​ខេត្តស្វាយរៀង​ឲ្យ​បាន​ដូច​ភ្លៀងរលឹម​។​

​នៅ​ថ្ងៃ​ដដែល​នេះ​មន្ត្រី​កាំកុងត្រូល​យើង​បន្ត​ចុះមក​ពិនិត្យ​រកមើល​មុខទំនិញ​នៅ​កន្លែង​តាំង​ពិ​ព័​ត៌​របស់​ថៃ​តាម​ស្ទង់​លក់ទំនិញ​ផងដែរ​ប៉ុន្តែ​ពុំមាន​រកឃើញ​មាន​ដាក់​នូវ​សា​ធាតុគីមី​នោះទេ ៕S/