រកឃើញ​ហ្វូ​ស៊ី​ល​ដ៏​អាថ៌កំបាំង​នៃ​ត្រី​យក្ស​មុន​បុរេប្រវត្តិ​

195
ចែករម្លែក

ហ្វូ​ស៊ី​លម​ហា​កម្រ​នៃ​ធ្មេញ​ដូច​រណារ​រាងគូទខ្យង​របស់​ត្រី​មុន​បុរេប្រវត្តិ​ត្រូវបានធ្វើ​កំណាយ ឃើញ​គួរឱ្យភ្ញាក់ផ្អើល​នៅក្នុង​ប្រទេស​រុស្ស៊ី​។
​ ​
ត្រី​យក្ស Helicoprion ដ៏​គួរឱ្យខ្លាច​នេះ​គឺជា​ដូនតា​ដើម​នៃ​ឆ្លាម​ខ្មោច (ghost shark) ឬ​ត្រី Ratfish នាពេល​បច្ចុប្បន្ន ហើយ​វា​មានជីវិត​រស់នៅ​លើ​ផែនដី​មុន​សត្វ​ដាយ​ណូ​ស័​រ​រាប់លាន​ឆ្នាំ​ស្ទើរ​មិន គួរឱ្យ​ជឿ​។

​តាម​ការ​បញ្ជាក់ថា ហ្វូ​ស៊ី​ល​នេះ​ត្រូវបាន​រកឃើញ​នៅក្នុង​អណ្ដូងរ៉ែ​ធ្យូងថ្ម​ចំហ​មួយ​នៅ​ទីក្រុង វ៉ុល​ហ្គោ​ហ្គ្រា​ដ (Volgograd) ប្រទេស​រុស្ស៊ី ភាគខាងត្បូង​។
​ ​
សាស្ត្រាចារ្យ​អាម៉េរិក ឡេ​ហ្វ តា​ផានី​ឡា (Leif Tapanila) បាន​អះអាងថា កាលពី​ប្រមាណ ២៧០ លាន​ឆ្នាំមុន ត្រី​យក្ស Helicoprion គឺជា​សត្វ​ពិឃាដ​ធំជាងគេ​បំផុត​នៅលើ​ផែនដី​។ ចំណែកឯ សាស្ត្រាចារ្យ អ៊ី​ហ្គើ ណូ​វី​កូវ (Igor Novikov) មកពី​វិទ្យាស្ថាន​ហ្វូ​ស៊ី​ល​វិទ្យា (Paleontological Institute) ក្រុង​មូ​ស្គូ បាន​លើកឡើងថា នេះ​ជា​ហ្វូ​ស៊ី​ល​ដ៏​អា​ថ៍កំ​បាំង​បំផុត​មួយ​នៃ​ចុង​យុគសម័យ Paleozoic Era៕ ប្រែ​សម្រួលៈ ខុម​