រកឃើញ​អាវុធខ្លី​មួយចំនួន​គ្មាន​ប័ណ្ណ​ប្រើប្រាស់​នៅ​ស្រុក​សង្កែ​និង​ស្រុក​ថ្មគោល​

304

(​បាត់ដំបង​)៖ យោងតាម​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ធុច រ៉ា ស្នងការរង​ខេត្ត​ទទួលបន្ទុក​ការិយាល័យ​គ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ នៃ​ស្នងការដ្ឋាន​គរ​បាល​ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៧ បាន​បញ្ជា​ឲ្យ​លោក​វរសេនីយ៍ទោ មៀន ចាន់​លី នាយការិយាល័យ​ជំនាញ​ដឹកនាំ​កម្លាំង ចុះ​ត្រួតពិនិត្យ​អាវុធ គ្រាប់រំសេវ​តាម​បណ្តា​អធិការដ្ឋាន​នគរបាល​ស្រុក​មួយចំនួន រកឃើញ​អាវុធខ្លី​មួយចំនួន​គ្មាន​ប័ណ្ណ​ប្រើប្រាស់​នៅ​ស្រុក​សង្កែ និង​ស្រុក​ថ្មគោល​។​

​លោក​វរសេនីយ៍ទោ មៀន ចាន់​លី នាយការិយាល័យ​គ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ បាន​ឲ្យ​ដឹងថា ក្នុង​ការចុះ​ត្រួតពិនិត្យ​អាវុធ គ្រាប់រំសេវ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល បាន​រកឃើញ​មាន​អាវុធ​ចំនួន​១៧៦​ដើម អាវុធ​វែង​AK ១៥៩​ដើម អាវុធខ្លី​១៧​ដើម មានប​ណ្ណ័​ប្រើប្រាស់​២​ដើម គ្មាន​ប​ណ្ណ័​១៥​ដើម​។

​ដោយឡែក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ត្រួតពិនិត្យបាន​ចំនួន​១៥៣​ដើម អាវុធ​វែង​AK១៤២​ដើម អាវុធខ្លី​១១​ដើម មានប​ណ្ណ័​ប្រើប្រាស់​២​ដើម និង​គ្មាន​ប​ណ្ណ័​ប្រើប្រាស់​៩​ដើម​៕L ដោយៈ គ្រញូង​