រកឃើញ​អ្នកឈ្នះ​ប្រកួត​ក្នុង​កម្មវិធី​សម្តែង​លើ​កម្ពស់​សេវាកម្ម​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​ឆ្នាំ​២០១៨

716
ចែករម្លែក

ដោយ​៖​ដេប៉ូ / ភ្នំពេញ​៖ ទីបំផុត​ឆ្លងកាត់​ការ​ជម្រុះ​ប្រកួត​ក្នុង​កម្មវិធី​សម្តែង​លើកកម្ពស់​សេវាកម្ម​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល (AEON MALL) ឆ្នាំ​២០១៨​ដែលមាន​អ្នកចូលរួម​ជាង​១០០​នាក់ ហើយ​ចម្រាញ់​សល់​១២​នាក់​នោះគេ​បាន​រកឃើញ​អ្នកឈ្នះ​ជ័យលាភី​ចំនួន​៣​នាក់​ហើយ​។​

​គួរ​បញ្ជាក់ថា​ក្រោយ​ការ​ជម្រុះ​យ៉ាង​ម៉ត់ចត់​អស់​រយៈពេល​ជាច្រើន​សារ​មក​ចុង​ក្រោយនេះ​គេ​បាន​រកឃើញ​អ្នកទទួល​ជ័យលាភី​នា​ឆ្នាំ​នេះដែរ​គឺ​លេខ​១​បាន​ទៅលើ​តំណាង​មកពី​ហាង SUPERDRY លេខ​២​បាន​ទៅលើ​តំណាង​មកពី​ហាង CLARINS និង​លេខ​៣​បានមកពី​តំណាង​ហាង LYN ។​

​បញ្ជាក់​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​កម្មវិធី​ប្រកួត​សម្តែង​សេវាកម្ម ឆ្នាំ​២០១៨ លោក ម៉ា​ត្ស​ម៉ូ​តុ តុ​ម៉ូ​យុ​គិ អ្នកគ្រប់គ្រង​ទូទៅ​ផ្សារ​ទំនើប​អ៊ី​អន ម៉​ល ភ្នំពេញ បានឱ្យដឹងថា ការប្រកួតប្រជែង​នេះ​ធ្វើឡើង​ដើម្បី​លើកកម្ពស់​កម្រិត​សេវាកម្ម​បម្រើ​អតិថិជន​ដែល​ត្រូវបាន​ផ្តល់ឱ្យ​ដល់​ហាង​នីមួយៗ​ប្រចាំ​នៅ​ផ្សារ​អ៊ី​អន​ម៉​ល​។​

​លោក​បាន​បន្ថែមថា​ហាង​នីមួយៗ​តំណាងឱ្យ​បេក្ខជន​ម្នាក់ ហើយ​នេះ​ជា​លើក​ទី​៣​ហើយ​ដែរ​ដែល​រៀបចំ​ឲ្យ​មានកម្ម​វិធី​នេះ​ឡើង ដោយបាន​ឆ្លងកាត់​ការសម្តែង​រយះពេល​ជាង​៤​សប្តាហ៍ រួមបញ្ចូល​ទាំង​វគ្គ​បណ្តុះបណ្តាល​និង​ការអនុវត្ត​កាលពី​ខែតុលា​កន្លងទៅ ដោយមាន​ការ​អ​ញ្ញើញ​ចូលរួម​ពី​គ្រប់​ហាង​យ៉ាងច្រើន​ក្នុង​ផ្សារ​អ៊ី​អន ម៉​ល ទាំងពីរ​សាខា​រហូតដល់​ជាង​១០០​នាក់​។​ ​លោក​បានលើកឡើង​ដែរ​ថា “​ការប្រឡងប្រជែង​នេះ​គឺ​ដើម្បី​លើកកម្ពស់​លើ​សេវាកម្ម​បម្រើ​អតិថិជន​ដោយ​សម្តៅ​ធ្វើយ៉ាងណា​ឱ្យ​បណ្តា​ហាង​នីមួយៗ​គោរព​បាន​នូវ​ភាពរ​ស់រាយ​រាក់ទាក់​ដើម្បីឱ្យ​អតិថិជន​ចូលចិត្ត​”​។​

​ទាក់​ទីន​ទៅនឹង​ការប្រកួត​នេះ លោក​បានបញ្ជាក់​ផង​ថា ពិធី​ប្រកួត​នេះ​គឺ​តម្រូវឱ្យ​បេក្ខជន​នៃ​ហាង​ផ្សងៗ​គ្នា​ឡើង​ឆាក​សម្តែង​រៀងខ្លួន​ដោយ​សង្ខេប​ពី​របៀប​ដោះស្រាយ និង​បញ្ហា​ប្រឈមមុខ ជាមួយ​អតិថិជន​តាម​ស្ថានភាព​ជាក់ស្តែង​នៃ​សេវាកម្ម​របស់​ហាង​នីមួយៗ​របស់​ពួកគាត់​។​ចំពោះ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នេះដែរ មាន​បេក្ខជន​សរុប​ចំនួន​១២​នាក់ ដោយ​ក្នុងនោះ​ជ្រើសរើស​បេក្ខជន​មាន​សមត្ថភាព​និង​ជំនាញ​តែ​៣​នាក់​ដែល​សុទ្ធតែជា​អ្នកលក់​ដែល​ផ្តល់​សេវា​ល្អ​បំផុត​ប្រចាំឆ្នាំ​២០១៨​នេះ​។​

លោ​កថា​ចំពោះ​លទ្ធផល​អ្នកឈ្នះ​នេះដែរ​គឺ​បង្ហាញ​ពី​ភាព​ខិតខំ​បម្រើសេវា​អតិថិជន​ដ៏​ល្អឥតខ្ចោះ​។ ព្រម​ជាមួយគ្នានេះ វា​ក៏បាន​បង្ហាញ​ដល់​ម្ចាស់​ហាង​ដទៃទៀត ត្រូវ​ចេះ​ខិតខំ​ក្នុងការ​បម្រើសេវា​កម្មដ​ល់​អតិថិជន​ឱ្យបាន​ល្អ​បំផុត​៕ ល​