រកឃើញ​អ្នកឈ្នះ​រង្វាន់​មួយ​ម៉ឺន​ដុល្លារ​លើក​ទី​១​ពី​ស្រា​បៀរ​អាន់​ឆ័​រ​

325
ចែករម្លែក
កឃើញ​អ្នកឈ្នះ​រង្វាន់​មួយ​ម៉ឺន​ដុល្លារ​លើក​ទី​១​ពី​ស្រា​បៀរ​អាន់​ឆ័​រ​

​ដោយៈ​ក្រុមហ៊ុន​/ ​ភ្នំពេញ​៖ កាលពី​ថ្ងៃ​ពុធ​ទី ៦ ខែមីនា ឆ្នាំ​២០១៩ ស្រា​បៀរ​អាន់​ឆ័​រ​បានរៀបចំ​កម្មវិធី​ប្រគល់​រង្វាន់​លើកទីមួយ​ជូន​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ​ចំនួន​១​រូប និង​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់​១​ពាន់​ដុល្លារ ចំនួន​១​រូប​ពី​កម្មវិធី “​ឈ្នះ​រង្វាន់​ស្រា​បៀរ​និង​ទឹកប្រាក់​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ពី​ស្រា​បៀរ​អាន់​ឆ័​រ​” ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័​រ ក្រុមការងារ​ស្រា​បៀរ​អាន់​ឆ័​រ អ្នកឈ្នះ​រង្វាន់ ភ្ញៀវកិត្តិយស និង​អ្នកសារព័ត៌មាន​ជាច្រើន​។


​កម្មវិធី “​ឈ្នះ​រង្វាន់​ស្រា​បៀរ​និង​ទឹកប្រាក់​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ពី​ស្រា​បៀរ​អាន់​ឆ័​រ​” ត្រូវបាន​រៀបចំ​ឡើងជា​ពិសេស​សម្រាប់​អតិថិជន​របស់​ស្រា​បៀរ​អាន់​ឆ័​រ​ក្នុង​គោលបំណង ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ និង​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័​រ​ចំពោះ​អតិថិជន​ដែល​តែងតែ​គាំទ្រ និង​និយម​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ​សម្រាប់​គ្រប់​កម្មវិធី គ្រប់​ឱកាស​។


​លោក ភី​ន ផាន និង​លោក ស៊ួ​ន សុ​ផន មកពី​ខេត្តកំពង់ស្ពឺ ដែលជា​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ​បាន​មានប្រសាសន៍ថា​៖ ពួកគាត់​តែងតែ​ផឹកស្រា​បៀរ​អាន់​ឆ័​រ​នៅពេល​ជួបជុំ​មិត្ត​ភ័ក្តិ​។ នៅពេល​ពួកគាត់​ដឹងថា​ត្រូវ​រង្វាន់ ពួកគាត់​មាន​អារម្មណ៍​រំភើប​រីករាយ​ក្រៃលែង​។ ពួកគេ​សំណូមពរ​ស្រា​បៀរ​អាន់​ឆ័​រ​មានកម្ម​វិធី​ប្រូ​ម៉ូ​សិន​នេះ​បន្តទៅទៀត ហើយ​ក៏បាន​បញ្ជាក់ថា ស្រា​បៀរ​អាន់​ឆ័​រ​ពិតជា​បានប្រគល់​រង្វាន់​ពិត​ដល់​ពួកគាត់​មែន ដែល​បាន​ប្រគល់ជូន​គាត់​ដោយ​លោក Seong Wei Wong នាយក​ផ្នែក​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័​រ​។ ជា​ចុងក្រោយ​គាត់​ផ្តាំផ្ញើ​ឲ្យ​អតិថិជន​ផ្សេងទៀត​ទទួលទាន​ស្រា​បៀរ​អាន់​ឆ័​រ​ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​១​ម៉ឺន​ដុល្លារ​ដូច​គាត់​ទាំងពីរ​។
​ក្រៅពី​ចូលរួម​កម្មវិធី​ប្រគល់​រង្វាន់​នេះ លោក ភី​ន ផាន និង​លោក ស៊ួ​ន សុ​ផន ក៏មាន​ឱកាស​ចូលរួម​ទស្សនាការ​សម្តែង​ពី​តារាចម្រៀង​ល្បីៗ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បាន​ប្រារព្ធ​ធ្វើឡើង​កាលពី​ថ្ងៃអាទិត្យ​ទី 10 ខែមីនា ឆ្នាំ 2019 នៅ​កម្មវិធី​ប្រគំ​តន្ត្រី​ផ្សាយ​ផ្ទាល់​របស់​ស្រា​បៀរ​អាន់​ឆ័​រ​នៅក្នុង​ខេត្តកំពង់ស្ពឺ ហើយ​ត្រូវបាន​អញ្ជើញ​ឡើងលើ​ឆាក​នៃ​កម្មវិធី​ប្រគំ​តន្ត្រី​នេះ​។​


​លោក ប៊ី​ន វណ្ណា​រុំ មកពី​ក្រុង​ប៉ោយប៉ែត ដែលជា​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់​១​ពាន់​ដុល្លារ បាន​មានប្រសាសន៍ថា​៖​គាត់​មាន​អារម្មណ៍​រំភើប​រីករាយ​ក្រៃលែង​នៅពេល​ដឹងថា​ត្រូវ​រង្វាន់ ហើយ​ក៏បាន​បញ្ជាក់ថា ស្រា​បៀរ​អាន់​ឆ័​រ​ពិតជា​បានប្រគល់​រង្វាន់​ពិត​ដល់​គាត់​មែន ដែល​បាន​ប្រគល់ជូន​គាត់​ដោយ​លោក Fahmi Rajendra នាយក​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័​រ​។


​កម្មវិធី​ឈ្នះ​រង្វាន់​ស្រា​បៀរ​និង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​ស្រា​បៀរ​អាន់​ឆ័​រ​ចាប់ផ្តើម​ពី​ថ្ងៃនេះ​រហូតដល់​ដំណាច់ឆ្នាំ ២០១៩​។ រាល់​ការ​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ លោកអ្នក​នឹងមាន​ឱកាស​ឈ្នះ​រង្វាន់​ស្រា​បៀរ​អាន់​ឆ័​រ​១​កំប៉ុង ១២​កំប៉ុង ២៤ កំប៉ុង ព្រមទាំង​រង្វាន់​ទឹកប្រាក់ ១០០ (​មួយរយ​) ដុល្លារ ១០០០ (​មួយ​ពាន់​ដុល្លារ និង​១០០០០ (​មួយ​ម៉ឺន​)​ដុល្លារ​ពី​ស្រា​បៀរ​អាន់​ឆ័​រ​។ ជា​រៀងរាល់ខែ​ក្រុមហ៊ុន​នឹង​រៀបចំ​ពេលវេលា​ជូន​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ​ចំនួន​២​រូប និង​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់​១​ពាន់​ដុល្លារ​ចំនួន​២​រូប​ដើម្បី​បើក​រង្វាន់​ដ៏​អស្ចារ្យ​នេះ​នៅ​ការិយាល័យ​រោងចក្រ​ស្រា​បៀរ​អាន់​ឆ័​រ​។ ចំពោះ​រង្វាន់​ផ្សេងទៀត​លោកអ្នក​អាច​បើក​ភ្លាម​នៅតាម​ដេប៉ូ​ចែកចាយ​ស្រា​បៀរ​អាន់​ឆ័​រ​។ បញ្ជាក់​៖ ដើម្បី​បើក​រង្វាន់ លោកអ្នក​ត្រូវ​បង្ហាញ​សម្បក​កំប៉ុង និង​ក្រវិល​កំប៉ុង​ដែល​ឈ្នះ​រង្វាន់​។
​សូម​ប្រញាប់​ឡើង​! ជាវ​ស្រា​បៀរ​អាន់​ឆ័​រ​ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​១ ម៉ឺន​ដុល្លារ រាល់​ខែ​!!!!
​ ​ចំពោះ​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មក​យើងខ្ញុំ​តាមរយៈ​លេខ​៖ 092 333 900 / 010 833 000៕សរន


​ ​