រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​គ្រប់គ្រាន់ គឺជា​ជម្រើស​បង្ការ​វីរុស​កូ​វីដ​១៩​ទីមួយ​

130
ចែករម្លែក

រាងកាយ​មនុស្ស​យើង​ត្រូវបាន​បង្កើតឡើង​ដោយ​ជាតិ​ទឹក​ប្រហែល ៧០​ភាគរយ​។ ការ​បង្គ្រប់ ជាតិ​ទឹក​ដើរតួនាទី​ដ៏​សំខាន់​មួយ​ក្នុងការ​ថែរក្សា​សុខភាព​របស់​មនុស្ស​យើង ហើយក៏​ធានាថា មុខងារ​រាងកាយ​ទាំងអស់​ធ្វើការ​យ៉ាង​មាន​ប្រសិទ្ធភាព និង​គ្មាន​បញ្ហា​អ្វី​ទេ​។ ការរស់នៅ​មាន ជាតិ​ទឹក​ក្នុង​ខ្លួន​គ្រប់គ្រាន់​គឺជា​រឿង​ដែល​ត្រូវបាន​គេ​ណែនាំ​ដើម្បី​សម្រក​ទម្ងន់ ផ្តល់​សុខភាព ស្បែក និង​សក់ ព្រមទាំង​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​។​

​ដោយសារតែ​វីរុស​កូ​វីដ​១៩ មានការ​រាលដាល​យ៉ាង​លឿន​ទូទាំង​ពិភពលោក​នោះ​អ្នកជំនាញ ជាច្រើន​បាន​ណែនាំ​ថា ក្រៅពី​អនុវត្ត​អនាម័យ​ផ្ទាល់ខ្លួន​តាមរយៈ​ការលាង​សម្អាត​ដៃ​ជា ញឹកញាប់ ការ​ក្អក និង​កណ្តាស​ដោយ​ការ​គ្រប​មាត់ និង​ច្រមុះ​ត្រឹមត្រូវ​មនុស្ស​យើង​អាច​ញ៉ាំ អាហារ​ផ្តល់​សុខភាព រស់នៅ​ញ៉ាំ​ទឹក​គ្រប់គ្រាន់ និង​ការផ្តាច់​បារី​សុទ្ធតែ​អាច​បន្ថយ​ការ​ប្រឈម នឹង​ការបង្ក​រោគ​ដោយ​វីរុស​កូ​វីដ​១៩​បាន​ទាំងអស់​។

​ជំនឿ​មិន​ត្រឹមត្រូវ​មួយ​ដែល​និយាយថា ការ​ញ៉ាំ​ទឹកជា​រៀងរាល់ ១៥​នាទី​ម្តងនោះ​អាចជួយ ការពារ​ការឆ្លង​វីរុស​កូ​វីដ​១៩​បាន បាន​កំពុងតែ​សាយភាយ​ពេញ​បណ្តាញ​សង្គម​ខ្លាំងណាស់ ហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​។ ខណៈពេលដែល​ការ​ញ៉ាំ​តឹក​មិនអាច​ធានាថា អ្នក​នឹងមិន​ឆ្លង​វីរុស​កូ​វីដ​១៩​នោះ តែ​ការ​ញ៉ាំ​ទឹកបាន​គ្រប់គ្រាន់​អាច​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ និង​ធានាថា រាងកាយ​អាច​ប្រឆាំងនឹង​វីរុស​បាន​បើសិនជា​ឆ្លង​មែន​នោះ​។

​ការ​ញ៉ាំ​ទឹកនឹង​ជួយផ្តល់​អុកស៊ីសែន​ដល់​កោសិកា​។ នៅពេល​កោសិកា​ទទួលបាន​អុកស៊ីសែន បាន​គ្រប់គ្រាន់ វា​នឹងមាន​សមត្ថភាព​ពេញលេញ ក្នុងការ​ការពារ​រាងកាយ​ពីរ​បស់​ពី​ខាង ក្រៅ​រាងកាយ​ដែល​ព្យាយាម​ចូលក្នុង​ខ្លួន ហើយ​ប្រឆាំងនឹង​វា​ដល់ទី​បំផុត​។

​ការ​ញ៉ាំ​ទឹក​គ្រប់គ្រាន់​ក៏​ដើរតួនាទី​ដ៏​សំខាន់បំផុត​ក្នុងការ​សម្រួល​ដល់​សីតុណ្ហភាព​របស់​រាងកាយ​។ ដូច្នេះ​បើសិនជា​អ្នកមាន​បញ្ហា​ក្តៅខ្លួន ដោយ​មិន​ខ្វល់​ថា​បង្កឡើង​ដោយ​វីរុស​កូ​វីដ​១៩​ឬ​អត់​ទេ ការ​ញ៉ាំ​ទឹក​គ្រប់គ្រាន់​គឺជា​រឿង​សំខាន់បំផុត​។ យោងទៅតាម​សេចក្តីរាយការណ៍​របស់ HarvardHealth បាន​ឲ្យ​ដឹងថា ការ​ញ៉ាំ​ទឹក​គ្រប់គ្រាន់​គឺជា​រឿង​សំខាន់បំផុត​សម្រាប់​ហេតុផល ជាច្រើន ហើយក៏​បន្ថយ​ការចម្លង​រោគ​បាន​ផងដែរ​។ ការ​ញ៉ាំ​ទឹក​គ្រប់គ្រាន់​នឹង​ជួយ​ដល់​ការ ផ្គត់ផ្គង់​ជីវជាតិ​ទៅដល់​រាងកាយ​គ្រប់កន្លែង ដើម្បី​រាងកាយ​ធ្វើការ​កាន់តែ​មាន​ប្រសិទ្ធភាព​៕ ដោយៈ health.com.kh