រក​គន្លឹះ​ដោះស្រាយ​ផលប៉ះពាល់​ផ្លូវជាតិ​លេខ​៥​ដល់​ម្ចាស់​សំណង់​ដែល​មិន​ព្រម​ចូលខ្លួន

824
ចែករម្លែក

​ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​មន្ត្រី​រក​គន្លឹះ​ដោះស្រាយ​ផលប៉ះពាល់​ផ្លូវជាតិ​លេខ​៥​ដល់​ម្ចាស់​សំណង់​ដែល​មិន​ព្រម​ចូលខ្លួន មិន​ព្រម​ទទួល​សំណង​។​លោក​អ៊ុំ រាត្រី​អភិបាល​ស្តីទី​ខេត្តបន្ទាយមានជ័យ កាលពី​រសៀល​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៩ បាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​ក្រុមការងារ​អន្តរក្រសួង និង​ក្រុមការងារ​ខេត្ត​ជំនាញ​ពាក់ព័ន្ធ​ស្តីពី​ការដោះស្រាយ​ផលប៉ះពាល់​សំណង់​។​

​ផ្ទះសម្បែង​និង​សំណង់​ផ្សេងៗ​ដែល​ម្ចាស់​សំណង់​មិន​យល់ព្រម​ទទួល​សំណង​និង​មិន​មក​ចូលរួម​ដោះស្រាយ​លើ​គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​៥​ផ្នែក​ចុងបញ្ចប់​(​សិរីសោភ័ណ​~​ប៉ោយប៉ែត​)​ខេត្តបន្ទាយមានជ័យ ។​គួរ​បញ្ជាក់ថា ការពង្រីក​និង​អភិវឌ្ឍន៍​អោយ​ប្រសើរឡើង​ផ្លូវជាតិ​លេខ​៥ ភ្នំពេញ ប៉ោយប៉ែត នឹង​ប្រែ​ក្លាយទៅជា​ផ្លូវ​ហាយវ៉េ​( High Way ) ពី​២​គន្លង​ទៅ​៤​គន្លង ។​ផ្លូវជាតិ​លេខ​៥​និង​ផ្លូវជាតិ​លេខ​១ របស់​កម្ពុជា​ត្រូវដាក់​ជា​ហាយវ៉េ​អាស៊ាន​1(ASEANHighWay1​ឬ​AH1)​។​

​ជា​ផ្លូវ​នៃ​គម្រោង​ច្រករបៀង​សេដ្ឋកិច្ច​ខាង​ត្បុ​ង​នៃ​គម្រោង​អភិវឌ្ឍន៍​របស់​ទីភ្នាក់ងារ​អភិវឌ្ឍ​ន័​អន្តរជាតិ​ជប៉ុន​(​ចៃ​កា​JICA)​ភ្ជាប់​ពី​ទីក្រុង​ព្រៃនគរ​(​ហូជីមិញ​)​ប្រទេស​វៀតណាម​កាត់​រា​ជ​ធានី​ភ្នំពេញ​ប្រទេស​កម្ពុជា កាត់​រាជធានី​បាងកក​ប្រទេស​ថៃ​ទៅ​ទីក្រុង​ដាវី​ប្រ​ទរ​សមី​យ៉ាន់​ម៉ា​។​

​ផ្លូវ​អាស៊ាន​១​នេះ​នៅ​ប្រ​ទស​វៀតណាម​ថៃ​បាន​អភិវឌ្ឍន៍​ជា​ផ្លូវ​ស្តង់ដារ​៤​គន្លង​រួចហើយ​នៅឡើយ​តែ​ក្នុងប្រទេស​កម្ពុជា​និង​មី​យ៉ាន់​ម៉ា ។​តែ​ជាក់ស្តែង​ក្រោម​ឥណទាន​របស់​ជប៉ុន​តា​មរយ​:JICA ជា​លើកដំបូង​នោះ ផ្លូវ​នេះ​បាន​នឹង​កំពុង​ស្ថាបនា អភិវឌ្ឍន៍​ជា​ផ្លូវជាតិ​៤​គន្លង ឬ​២​គន្លង​ទៅ​២​គន្លង​មក ៕S/

​រូបថត : រក​គន្លឹះ​ដោះស្រាយ​ផលប៉ះពាល់​ផ្លូវជាតិ​លេខ​៥​ដល់​ម្ចាស់​សំណង់​ដែល​មិន​ព្រម​ចូលខ្លួន មិន​ព្រម​ទទួល​សំណង​លើ​កំណាត់​ចុងក្រោយ (​រូប​: ភ្នំ​ស្វាយ​)​