រង្វង់​ខ្មៅ​តូច​មួយ ក្បែរ​កាមេរ៉ា​មុខ iPhone មានរឿង​សម្ងាត់​នៅ​ពីក្រោយ​

418

ធ្លាប់​ឆ្ងល់​ទេ តើ​រង្វង់​ខ្មៅ​តូច​មួយ​ស្ថិត​នៅក្បែរ​កាមេរ៉ា​មុខរប​ស់ទូរ​សព្ទ iPhone គេ​បំពាក់​មក ដើម្បី​អ្វី​? តាមពិតទៅ​នោះគេ​ហៅថា Proximity Sensor ដែល​វា​ជា Sensor មាន​ប្រយោជន៍​ពិសេស ទាក់ទង​នឹង​ការនិយាយ​ទូរ​សព្ទ​។​

​ជាធម្មតា​បើ​អ្នក​ដាក់​ទូរ​សព្ទ នៅក្បែរ​ត្រចៀក​អេក្រង់​ទូរ​សព្ទ​នឹង​ប្រែជា​ងងឹត ហើយ​បើ​ដាក់​ឆ្ងាយ​ពី​ត្រចៀក អេក្រង់​នឹង​ប្រែជា​ភ្លឺ​មកវិញ​។​

​ដំណើរការ​ទៅបាន ក៏​ដោយសារតែ Proximity Sensor កំពុងធ្វើការ ហើយ​បើ Sensor នោះ​ខូច ទោះ​អ្នក​ដាក់​ក្បែរ​ត្រចៀក​ជិត​ប៉ុណ្ណា ក៏​អេក្រង់​មិន​ងងឹត​ដែរ​។ សរុបមក​សម្រាប់​អ្នក​កាន់ iPhone ផ្ទាល់ ព្រោះ​បើ​ថ្ងៃ​ណាមួយ​អ្នក​ជួប​បញ្ហា​ខាងលើ អ្នក​ប្រាកដជា​ដឹងថា​តើ​វា​ខូច​ផ្នែក​គ្រឿង​ត្រង់ណា​ឱ្យ​ប្រាកដ​?

​ប្រភព​៖ iphonefaq/ ប្រែ​សម្រួល​៖ កៅ រក្សា