រញ្ជួយ​ដី​កម្រិត​៤,៨ រិ​ច្ឆ​ទ័​រ​វាយប្រហារ​កោះ​អ៊ីតាលី​

616
ចែករម្លែក

ក្រុមមន្ត្រី​អ៊ីតាលី​បាន​និយាយថា​រញ្ជួយ​ដី​កម្រិត​៤,៨ រិ​ច្ឆ​ទ័​របា​ន​វាយប្រហារ​កោះ​Sicily​នៅ ជិត​ភ្នំភ្លើង​Mount Etna ដ៏​សកម្ម​បំផុត​នៅ​ទ្វីបអឺរ៉ុប ដោយ​បណ្តាល​ឱ្យ​របួស​មនុស្សយ៉ាងតិចណាស់​ចំនួន​២៨​នាក់ ។​

​អគារ​ជាច្រើន​ត្រូវបាន​បំផ្លាញ​ដោយ​ការរញ្ជួយ​ដី​ខ្លាំង​និង​មានការ​រញ្ជួយ​ដី​តិចៗ​បន្តបន្ទាប់​មកទៀត​ចាប់តាំងពី​ភ្នំភ្លើង​Mount Etna បាន​ផ្ទុះឡើង​ចាប់តាំងពី​ថ្ងៃ​ចន្ទ​មក​។​

​ផេះភ្នំភ្លើង បាន​ហុយ​គ្របដណ្តប់​ពីលើ​ភូមិ​ជាច្រើន​នៅ​ជិត​នោះ និង​លើ​អាកាសយានដ្ឋាន​ក្រុង​Catania​ដោយ​បណ្តាលឱ្យ​ផ្អាក​ប្រតិបត្តិការ​ជា​បណ្តោះអាសន្ន​នៅ​
​អាកាសយានដ្ឋាន​នេះ​។​

​រញ្ជួយ​ដី​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ពុធ​ទី​២៦​ធ្នូ នៅ​ជិត​ទីក្រុង​Viagrande ។​

​បណ្តាញសារព័ត៌មាន​អ៊ីតាលី បាន​រាយការណ៍​អំពី​ការ​ភ័យ​ស្លន់ស្លោ​ក្នុងចំណោម​ពួក​អ្នកស្រុក​ដែល​បាន​រត់​ចេញពី​លំនៅដ្ឋាន​ទៅកាន់​ផ្លូវថ្នល់ ហើយ​មនុស្ស​នៅ​ជិត​ភ្នំ​នេះ​
​ត្រូវបាន​ប្រាប់​ឱ្យរ​ត់ទៅ​ឆ្ងាយ​ទៅកាន់​កន្លែង​សុវត្ថិភាព​ជាបន្ទាន់​៕​ដោយ​:​សុខា​/SN


អគារ​ជាច្រើន​ត្រូវបាន​បំផ្លាញ​ដោយ​ការរញ្ជួយ​ដី​ខ្លាំង​និង​មានការ​រញ្ជួយ​ដី​តិចៗ​បន្តបន្ទាប់​មកទៀត​ចាប់តាំងពី​ភ្នំភ្លើង​Mount Etna បាន​ផ្ទុះឡើង​ចាប់តាំងពី​ថ្ងៃ​ចន្ទ​មក​