រញ្ជួយ​ដី​កម្លាំង​៥,៨ រិ​ច្ឆ​ទ័​រ កើតឡើង​នៅ កោះ​ហុន​ស៊ូ របស់​ជប៉ុន​

823

​មណ្ឌល​ព្រមាន​រលក​ស៊ូ​ណា​ម៉ិ​ប៉ាស៊ីហ្វិក និង ក្រុម​អ្នកសិក្សា​ភូមិសាស្ត្រ​របស់​អាមេរិក បាន​រាយការណ៍​ថា រញ្ជួយ​ដី​កម្លាំង​៥,៨ រិ​ច្ឆ​ទ័​រ បានកើត​ឡើង​នៅ​តំបន់​ភាគ​ឦសាន​នៃ​ទីក្រុង​តូ​ក្យូ​គឺ នៅ​កោះ​ហុន​ស៊ូ ដែលជា​កោះ​ដ៏​ធំ​របស់​ជប៉ុន កាលពី​ព្រឹក​ព្រហស្បតិ៍​នេះ (​ថ្ងៃទី​២០​ខែកក្កដា​)​។​

​រញ្ជួយ​ដី​នេះ ស្ថិតនៅក្នុង​ជម្រៅ​ដី​៣៣​គីឡូម៉ែត្រ នៅ​ចម្ងាយ​ប្រហែល ៧៩ គីឡូម៉ែត្រ​ពី​ភាគ​ឦសាន​នៃ​កោះ​ហុន​ស៊ូ​។ មិនមាន​ការព្រមាន​ភ្លាមៗ​អំពី​រលក​ស៊ូ​ណា​ម៉ិ​ទេ ៕ ដោយ៖ សុខា

​រញ្ជួយ​ដី​កម្លាំង​៥,៨ រិ​ច្ឆ​ទ័​រ បានកើត​ឡើង នៅ​កោះ​ហុន​ស៊ូ របស់​ជប៉ុន កាលពី​ព្រឹក​ព្រហស្បតិ៍​នេះ (​ថ្ងៃទី​២០​ខែកក្កដា​)