រញ្ជួយ​ដី​ខ្លាំង កើតឡើង​នៅ​ខេត្ត​ស៊ី​ឈាន់ របស់​ចិន​

1106
ចែករម្លែក

​ក្រុមមន្ត្រី​បាន​និយាយថា រញ្ជួយ​ដី​ខ្លាំង បានសម្លាប់​មនុស្ស​យ៉ាងតិចណាស់​ចំនួន​៩​នាក់​និង​រងរបួស​ជាង​១៦៤​នាក់ នៅ​ខេត្ត​ស៊ី​ឈាន់ ភាគ​និរតី​នៃ​ប្រទេស​ចិន កាលពី​ថ្ងៃ​អង្គារ​ទី​៨​សីហា​។​

​ក្រុម​អ្នកសិក្សា​ភូមិសាស្ត្រ​របស់​អាមេរិក​បាន​និយាយថា រញ្ជួយ​ដី​កម្លាំង​៦,៥​រិ​ច្ឆ​ទ័​រ នេះ​បាន​កើតឡើង​នៅ​ខេត្ត​ស៊ី​ឈាន់ ភាគ​ខាងជើង ។​

​សេចក្តីរាយការណ៍​មួយចំនួន​និយាយថា ចំនួន​អ្នកស្លាប់​នេះ អាច​នឹង​កើនឡើង​។ ចំណុច​រញ្ជួយ​ដី​នេះ​នៅ​ជិត​តំបន់​ទេសចរណ៍​ដ៏​ប្រជាប្រិយ​មួយ នៅក្នុង​ខេត្ត​នេះ​។​

​រូបភាព បានបង្ហាញ អគារ​ខូចខាត​ជាច្រើន ដោយ​រួមទាំង​សណ្ឋាគា​មួយ​ផងដែរ នៅ​ឧទ្យាន​ជាតិ​ជីវ​ចៃ​គូ​ក្នុង​ខេត្ត​នេះ​៕ ដោយ៖ សុខា

រញ្ជួយ​ដី​៦,៥​រិ​ច្ឆ​ទ័​រ បានសម្លាប់​យ៉ាងតិចណាស់​ចំនួន​៩​នាក់​និង​រងរបួស​ជាង​១៦៤​នាក់ នៅ​ខេត្ត​ស៊ី​ឈាន់ ភាគ​និរតី​នៃ​ប្រទេស​ចិន កាលពី​ថ្ងៃ​អង្គារ