រញ្ជួយ​ដី​នៅ​ហ្វីលីពីន សម្លាប់​មនុស្ស​៨​នាក់ និង​បង្ក​ការខូចខាត​

323
ចែករម្លែក

​ក្រុមមន្ត្រី​បាន​និយាយថា មនុស្ស​យ៉ាងតិចណាស់​ចំនួន​៨​នាក់​បាន​ស្លាប់ បន្ទាប់​ពី​រញ្ជួយ​ដី​ដ៏​ខ្លាំង​នៅកោះ​លូ​ហ្សុន​(Luzon) ក្នុង​ខេត្ត​ប៉ា​ម​ប៉ាន​ហ្កា ប្រទេស​ហ្វីលីពីន ។​

​រញ្ជួយ​ដី​កម្លាំង​៦,១​រិ​ច្ឆ​ទ័រនេះ បាន​កើតឡើង កាលពី​ថ្ងៃ​ចន្ទ​ទី​២២​មេសា ។​

​អាកាសយានដ្ឋាន​មួយ​បាន​ខូចខាត​ខ្លាំង និង​យ៉ាងតិចណាស់​អគារ​២​ត្រូវបាន​បំផ្លាញ​។​

​ក្រុម​អាជ្ញាធរ​មាន​ការព្រួយបារម្ភ​ថា មនុស្ស​រាប់​សិប​នាក់​ទំនង​នៅជាប់​ក្នុង​គំនរ​បាក់បែក​នៃ​អគារ​ដែល​ដួលរលំ​។

​លោកស្រី អភិបាល​ខេត្ត​នេះ បាន​និយាយប្រាប់​សារព័ត៌មាន​Reuters ថា​ មនុស្ស​២០​នាក់ បាន​រងរបួស​នៅ​ទីនោះ ហើយ​មនុស្ស​២០​នាក់ ត្រូវបាន​សង្គ្រោះ​៕​ដោយ​៖​សុខា​/sn/Ha

រញ្ជួយ​ដី​ដែល​ញ័រ​ដល់​រដ្ឋធានី​ម៉ានីល បង្ក​ការខូចខាត​ទូទៅ​នៅក្នុង​ខេត្ត​ប៉ា​ម​ប៉ាន​ហ្កា

#