រញ្ជួយ​ដី​វាយប្រហារ​ថៃ​និង​ឡាវ ដោយ​នាំ​ឲ្យអគារ​ខ្ពស់ៗ​នៅ​ក្រុង​បាងកក​យោល​យោគ​

1219
ចែករម្លែក

​រញ្ជួយ​ដី​ខ្លាំង​ល្មម​មួយ​នៅ​តំបន់​ព្រំដែន​រវាង​ថៃ​ខាងជើង​និង​ឡាវ​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ នាំ​ឲ្យ​អាគារ​ខ្ពស់ៗ​នៅ​ទីក្រុង​បាងកក​របស់​ថៃ​យោល​យោគ​និង​អ្នក​រស់នៅ​ក្នុង​អ​​គារ​ភ្ញាក់​ពី​ដំណេក​។​

​អ្នក​រស់នៅក្នុង​ទីក្រុង​ឈៀង​ម៉ៃ បាន​ស្ថិតក្នុង​ស្ថានភាព​ដូច​គេ​ចាប់​អង្រួន តែ​ទីក្រុង​មិន​រង​ការខូចខាត​ធំដុំ​ទេ​។​អគារ​ខ្ពស់ៗ​នៅ​បាងកក​បាន​យោល​ទៅមក​យឺតៗ​អស់​ពេល​​កន្លះ​នាទី ធ្វើឲ្យ​អ្នក​ក្រុង​ភ្ញាក់​ពី​ដំណេក​។​

​ផ្នែក​អង្កេត​ភូមិសាស្ត្រ​អាម៉េរិក បាន​និយាយថា រញ្ជួយ​កម្លាំង​៦,១​រិ​ច្ឆ​ទ័របាន​កើតឡើង​កាល​ពី​ព្រឹក​ថ្ងៃ​២១​វិច្ឆិកា នៅ​ចម្ងាយ​ប្រមាណ​១០​គីឡូម៉ែត្រ​ក្រោម​ផ្ទៃដី​។​រញ្ជួយ​កម្លាំង​៤,៦​និង​៥,៧​រិ​ច្ឆ​ទ័​រ បាន​កើតមាន​នៅ​តំបន់​ដដែល​កាលពី​យប់​ថ្ងៃ​២០​វិច្ឆិកា​៕​ដោយ​៖​វាសនា​/Ha

ទីតាំង​រញ្ជួយ​នេះ​នៅ​ចម្ងាយ​ប្រមាណ​២៨០​គីឡូម៉ែត្រ​ពី​ក្រុង​បាងកក​