រញ្ជួយ​ដី​២,១​រិ​ច្ឆ​ទ័​រ នៅ​កូរ៉េ​ខាងជើង​ត្រូវបាន​គេ​ជឿថា មនុស្ស​ជា​អ្នកធ្វើ​

375
ចែករម្លែក
  • 304
    Shares

​រញ្ជួយ​ដី​កម្រិត​២,១​រិ​ច្ឆ​ទ័រ​នៅ​ទីក្រុង​ព្យុងយ៉ាង ប្រទេស​កូរ៉េខាងជើង កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៧​មីនា​ត្រូវបាន​គេ​ជឿ​ថា​ត្រូវបាន​បង្កើតឡើង​ដោយ​មនុស្ស ដោយ​មាន​ក្រសួង​ឧតុនិយម​​កូរ៉េ (KMA)​បង្ហាញ​ថា​ការរញ្ជួយ​នេះ​គឺជា​បណ្តាលមកពី​ការផ្ទុះ​មួយ​។

​មន្ត្រី​ឧតុនិយម​កូរ៉េ​ម្នាក់​បាន​និយាយ​ថា​ចំណុច​នៃ​ការរញ្ជួយ​នេះ បាន​កើត​ឡើង​នៅ​ជិត​ស្រទាប់ដី​ខាងលើ​”​។​

​ការរញ្ជួយ​នេះ បាន​កើតឡើង​២​ថ្ងៃ​បន្ទាប់ពី​ទីភ្នាក់ងារ​ចារកម្ម​របស់​កូរ៉េខាងត្បូង​បាន​និយាយ​ថា​កូរ៉េ​ខាងជើង​បាន​កំពុង​កសាង​ឡើងវិញ​នូវ​ទីតាំង​បាញ់​សាកល្បង​មី​ស៊ី​ល​មួយ​ដែល​​ត្រូវបាន​រុះរើ​ចោល​ហើយ​នៅ​តំបន់​Sohae ។ នេះ​បើ​យោង​តាម​សារព័ត៌មាន​Korea Times​។​

​វា​កើត​ឡើង​ក្រោយ​ពី​កិច្ច​ជំនួប​កំពូល​មួយ​រវាង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់​ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង អ៊ុន បាន​បញ្ចប់​ទៅ​ដោយ​គ្មាន​កិច្ចព្រមព្រៀង​​និង​អាមេរិក​គំរាម​ដាក់​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​បន្ថែមទៀត​៕​ដោយ​៖​សុខា​/sn