រដូវក្តៅ​បែបនេះ ញ៉ាំ​អាហារ​ទាំងនេះ ស្បែក​នឹង​ស​

280
ចែករម្លែក
  • 1
    Share

អត្ថបទ​ខាងក្រោម​នេះ នឹង​បង្ហាញ​អ្នក​ពី​អាហារ​ដែល​អាចធ្វើ​ឲ្យ​អ្នក​សបាន​ក្នុង​រដូវក្តៅ​។ តើ​មាន​អ្វី​ខ្លះទៅ​?

​សូកូឡា​ខ្មៅ ជា​សូកូឡា​ដែល​ល្អ​ចំពោះ​សុខភាព​អ្នកខ្លាំង​ណាស់ ព្រោះ​នៅក្នុង​សម្បូរ​ទៅ ដោយ​សារធាតុចិញ្ចឹម​។ សារធាតុ​ទាំងនោះ​នឹង​ជួយ​ការពារ​ស្បែក​របស់​អ្នក​ពី​ពន្លឺ ព្រះអាទិត្យ​បាន​។ ជាពិសេស វា​ក៏​អាច​ការពារ​ស្បែក​អ្នក​មិន​ងាយ​ចាស់​ផងដែរ​។​

​អ្នក​ក៏​អាច​ពិសារ​ផ្លែ​ត្របែក​ផងដែរ ព្រោះ​នៅក្នុង​នោះ វា​មាន​សារធាតុ​ដែល​អាចជួយ ជម្រុះ​ស្បែក​ចាស់​ចេញ ហើយ​កើត​ស្បែក​ថ្មី​ចូល​។​

​អ្នក​ក៏​អាច​ញ៉ាំ​តែ​បៃតង​ផងដែរ ព្រោះ​នៅក្នុង​នោះ​អាច​ការពារ​ស្បែក​របស់​អ្នក​ពី​ពន្លឺ ព្រះអាទិត្យ​។ ជាពិសេស វា​នឹង​ជួយ​ការពារ​មិន​ឲ្យ​ស្បែក​អ្នក​កើត​មហារីក​នោះទេ​។​

​នៅក្នុង​ប៉េងប៉ោះ ក៏មាន​ផ្ទុក​សារធាតុ​ដែល​អាចជួយ​ការពារ​ស្បែក​របស់​អ្នក​មិន​ងាយ ខូច​ដែរ​។ នៅពេលដែល​ស្បែក​អ្នក​ត្រូវ​ពន្លឺព្រះអាទិត្យ​ខ្លាំង វា​អាច​ឡើង​ក្រហម​។ ដូចនេះ បើ​អ្នក​ព្យាយាម​ពិសារ​ប៉េងប៉ោះ​នេះ​ចំនួន​១០​អាទិត្យ​ឡើងទៅ​ស្បែក​របស់​អ្នកនឹង​ចាប់ ផ្តើម​ប្រែប្រួល​៕ ដោយៈ health.com.kh