រដូវក្តៅ​ល្អ​សម្រាប់​សុខភាព​ច្រើនជាង​អ្វីដែល​អ្នក​គិត​

649

​រដូវក្តៅ​តែង​មិន​ត្រូវបាន​មនុស្ស ជាច្រើន​ចូលចិត្ត​ដោយសារ​អាកាស ធាតុ​ក្តៅ​ស្អុះស្អាប់ ប៉ុន្តែ​ពុំ​សូវ​មាន នរណា​ដឹងថា រដូវក្តៅ​គឺជា​រដូវ​ល្អ សម្រាប់​សុខភាព​, តាម Medicaldaily ។​

​បំពេញ​វីតាមីន D
​រឿង​មាន​ប្រយោជន៍​បំផុត សម្រាប់​សុខភាព​ពី​រដូវក្តៅ គឺជា​វីតាមីន D ។ រដូវក្តៅ​ជួយ​រក្សា ប្រភព​ផ្គត់ផ្គង់ វីតាមីន D ស្ថិរភាព​សម្រាប់​សរីរាង្គ​, ពន្យឺត​ដំណើរការ​ជរាភាព​, ទប់ស្កាត់ រលាក​, កែប្រែ​ឱ្យ​ប្រសើរ​សុខភាព​ឆ្អឹង​, ជួយ​ឱ្យ​ប្រព័ន្ធ​អង្គ​បដិបក្ខ​ខ្លាំងក្លា ។ ថ្មីៗ​នេះ ការស្រាវជ្រាវ មួយ​បង្ហាញថា វីតាមីន D អាចធ្វើឱ្យ​ថយចុះ​ហានិភ័យ ឆាប់​ស្លាប់ នៅ​អ្នកមាន​បញ្ហា​បេះដូង ។​

​រដូវ​របស់​ផ្លែឈើ​
​រដូវក្តៅ​ជា​រដូវ​សម្បូរ​ផ្លែឈើ ដែល​អាចជួយ​ឱ្យ​យើង​ទប់ស្កាត់​ការ បាត់បង់​ទឹក និង​ផ្គត់ផ្គង់ សារជាតិ​ជីវ ជាតិ​ចាំបាច់​សម្រាប់​សរីរាង្គ ។​

​បែកញើស​គឺ​ល្អ​សម្រាប់​សុខភាព​
​អ្នក​បែកញើស​, សរីរាង្គ​អ្នក​ត្រជាក់ ហើយ​ចលនា​ឈាម​រត់​នឹង​ល្អ​ជាង ។ បែកញើស ដោយសារ រដូវក្តៅ ក៏​ជួយ​សម្អាត​ស្បែក ដោយ​វិធី​ជម្រះ ស្អាត​បាក់តេរី​, ធូលី​កខ្វក់​, ប្រេង​… ។ បែកញើស នៅ​ពាក់ព័ន្ធ​ដល់​ការរំដោះ endorphin ជួយ​កែប្រែ​សភាព​ផ្លូវចិត្ត និង​សុខភាព​ស្មារតី​របស់ អ្នក​ឱ្យ​ល្អប្រសើរ​ឡើង ។​

​បេះដូង​មាំមួន​ជាង​
​ការស្រាវជ្រាវ​បង្ហាញថា ហានិភ័យ​កើត​ជំងឺ​បេះដូង កើនឡើង​ក្នុង​រដូវ​ត្រជាក់​តែ​ទាប​បំផុត នៅ​រដូវក្តៅ ។​
​ ​
​ពួក​អ្នកជំនាញការ​នៅ​ពុំទាន់ កំណត់​បាន​មូលហេតុ​ច្បាស់លាស់ តែ​ផលប្រយោជន៍​នេះ​អាច បង្ហាញថា ដោយសារ​សុខភាព​ទូទៅ​របស់​អ្នក​ល្អ ជាង​ក្នុង​រដូវក្តៅ ។ កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល ល្អ​ត្រូវបាន​ចាត់ទុកថា​ខ្ពស់ជាង​ក្នុង រដូវក្តៅ​ប្រៀប​នឹង​ខែត្រជាក់ ៕ ប្រែ​សម្រួល​: រតនៈ​