រដូវវស្សា​ជិត​មកដល់​បាតុភូតធម្មជាតិ​កាន់តែ​គ្រោះថ្នាក់​

1459
ចែករម្លែក

(​ភ្នំពេញ​)៖ សីតុណ្ហភាព​អតិបរមា​មិន​កើន​លើសពី​៣០​អង្សា​សេ​ទេ តែ​បរិយាកាស​មាន សភាព​ក្តៅ​និង​ហប់​ខ្លាំង ដោយសារ​ឥទ្ធិពល​ជ្រលង​សម្ពាធ​ទាប​មួយ​បាន​នឹង​កំពុង​គ្របដណ្តប់ លើ​ប្រទេស​កម្ពុជា ដែល​នឹងធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​មកជា​មួយ​បាតុភូត​ផ្គរ​រន្ទះ​និង​ខ្យល់​កន្ត្រាក់​ច្រើន ត្រូវ​ប្រុង​ប្រ​យ​ត្ន័​ពីថ្ងៃ​ទី​២៣​ខែមេសា​ដល់​ថ្ងៃទី​២​ខែឧសភា​ជាពិសេស​នៅ​តំបន់​ទំនាប​កណ្តាល​ភាគ​ពាយព្យ​។​

​លោក​ចាន់ យុ​ត្ថា​អ្នកនាំពាក្យ​និង​ជានា​យក​ខុ​ទ្ទ​កាល​យ័​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន ប្រាប់​រស្មី​កម្ពុជា​នៅ​ថ្ងៃទី​២៣​ខែមេសា​ថា​ធាតុអាកាស​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ សីតុណ្ហភាព អតិបរមា​មិន​កើនឡើង​ខ្ពស់​ទេ​តែដោយសារ​ឥទ្ធិពល​ជ្រលង​សម្ពាធ​ទាប​មួយ​បាន​នឹង​កំពុង ស្ថិត​ពីលើ​ប្រទេស​កម្ពុជា ធ្វើ​បរិយាកាស​មាន​សភាព​ក្តៅ​និង​ហប់​ខ្លាំង​។​

​មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ​បាន​បញ្ចា​ក់ថា សីតុណ្ហភាព​អតិបរមា​ប៉ុន្មាន​ថ្ងៃ​ចុង ក្រោយ​ស្ថិតក្នុង​រង្វង់​ពី​២៩​ទៅ​៣០​អង្សា​សេ តែ​ក្តៅ​ខ្លាំង​និង​បន្ទាប ពីនេះ​មាន​ភ្លៀង​កក់ខែ ចាប់ផ្តើម​ធ្លាក់​រាយប៉ាយ​ហើយ ដោយ​ចាប់ផ្តើម​ពី​នៅ​តំបន់​ទំនាប​កណ្តាល​ភាគ​ពាយព្យ និង​រាលដាល​ទៅដល់​ខេត្ត​ផ្សេងៗ​ទៀត​ជា​បន្តបន្ទាប់​ជាមួយនឹង​បាតុភូត​ផ្គ​រន្ទះ​និង​ខ្យល់​កន្ត្រាក់ ខ្លាំង​ត្រូវ​ប្រុង​ប្រ​យ​ត្ន័ ៕ ដោយ​: ប​.​ខុន​

រដូវវស្សាជិតមកដល់បាតុភូតធម្មជាតិកាន់តែគ្រោះថ្នាក់ ដោយៈប.ខុន ភ្នំពេញៈសីតុណ្ហភាពអតិបរមាមិនកើនលើសពី៣០អង្សាសេទេ ​ តែបរិយា​កាសមានសភាពក្តៅនិងហប់ខ្លាំង​ ដោយសារឥទ្ធិពលជ្រលងសម្ពាធទាបមួយ​បាននឹងកំពុងគ្របដណ្តប់លើប្រទេសកម្ពុជា ដែលនឹងធ្វើឲ្យមានភ្លៀងធ្លាក់មកជា​មួយបាតុភូតផ្គររន្ទះនិងខ្យល់កន្ត្រាក់ច្រើន​ ត្រូវប្រុងប្រយត្ន័ពីថ្ងៃទី២៣ខែមេសា​ដល់ថ្ងៃទី២ខែឧសភាជាពិសេសនៅតំបន់ទំនាបកណ្តាលភាគពាយព្យ។ លោកចាន់ យុត្ថាអ្នកនាំពាក្យនិងជានាយកខុទ្ទកាលយ័ក្រសួងធនធានទឹក​និងឧតុនិយមបានប្រាប់រស្មីកម្ពុជានៅថ្ងៃទី២៣ខែមេសាថាធាតុអាកាសប៉ុន្មានថ្ងៃ​ចុងក្រោយនេះ សីតុណ្ហភាពអតិបរមាមិនកើនឡើងខ្ពស់ទេតែដោយសារឥទ្ធិពល​ជ្រលង​សម្ពាធទាបមួយបាននឹងកំពុងស្ថិតពីលើប្រទេសកម្ពុជា​ ធ្វើបរិយា​កាស​មានសភាពក្តៅនិង​​ហប់​ខ្លាំង។ មន្ត្រីអ្នកនាំពាក្យក្រសួងជំនាញខាងលើបានបញ្ចាក់ថា សីតុណ្ហភាពអតិបរ​មាប៉ុន្មានថ្ងៃចុងក្រោយស្ថិតក្នុងរង្វង់ពី២៩ទៅ៣០អង្សាសេ តែក្តៅខ្លាំងនិងបន្ទាប់​ពីនេះមានភ្លៀងកក់ខែចាប់ផ្តើមធ្លាក់រាយប៉ាយ​ហើយ ដោយចាប់ផ្តើមពីនៅតំបន់​ទំនាបកណ្តាលភាគ​ពាយព្យនិងរាលដាលទៅដល់ខេត្តផ្សេងៗទៀតជាបន្ត​បន្ទាប់​ជាមួយនឹងបាតុភូត​ផ្គរ​រន្ទះនិងខ្យល់កន្ត្រាក់ខ្លាំងត្រូវប្រុងប្រយត្ន័។

Posted by Rasmei Kampuchea Daily on Monday, April 23, 2018