រដូវ​កាល​ចុះ​មុជ​ទឹកកក​ចាប់ផ្តើម​ហើយ​នៅ​តំបន់​ស៊ី​បេ​រី​

432
ចែករម្លែក

ប្រពៃណី​ចុះ​មុជទឹក​កក​នៅ​ប្រទេស​រុស្ស៊ី បានចាប់កំណើត​តាំងពី​សតវត្សរ៍​ទី​១៦ មកម្ល៉េះ​។ គ្រិស្តបរិស័ទ​និកាយ​អូ​តូ​ដក់ (Orthodox) មានជំនឿថា ការចុះ​មុជទឹក​កក​ដ៏​សែន​ត្រជាក់​នៅ ថ្ងៃទី​១៩ ខែមករា គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ពិធី​លាងជម្រះ​បាប​ដែល​ស្គាល់​ថា Epiphany ឬ Baptism Day​។
​ ​
ប្រពៃណី​នេះ​ពេញនិយម​ណាស់​អំឡុង​សម័យ​សហភាពសូវៀត​ទោះបីជា​វា​មិន​ពាក់ព័ន្ធ​នឹង សាសនា​ក្ដី​។ ការចុះ​មុជទឹក​កក​នេះ​គេ​ឱ្យ​ឈ្មោះថា morzhevanie ហើយ​អ្នក​ដែល​ចូលរួម ក្នុង​ពិធី​នេះ​គេ​ឱ្យ​ឈ្មោះថា morzhi​។​
​ ​
ទោះជា​យ៉ាងណា សូមកុំ​ព្យាយាម​សាកល្បង​ធ្វើបែបនេះ​ដោយ​គ្មាន​ការត្រៀម​លក្ខណៈ ចាំបាច់​ជាមុន​ឱ្យសោះ ព្រោះ​វា​អាចធ្វើឱ្យ​អ្នក​គាំងបេះដូង ឬ​ត្រជាក់​ដល់​ស្លាប់​ក៏​ថា​បាន​ដោយ សារភាព​មិន​សាំ​នឹង​ភាព​ត្រជាក់​។ ដូច្នេះ មុននឹង​សម្រេចចិត្ត​សាកល្បង សូម​មើលរូប​ទាំង នេះ​ជាមុនសិន​៕ ប្រែ​សម្រួលៈ ខុម​