រដ្ឋបាលក្រុងព្រះសីហនុ ប្រើធម៌ក្តៅចំពោះសណ្តាប់ធ្នាប់សាធារណៈ ខណៈ​​ការសាងសង់ផ្លូវថ្នល់កំពុងតែមមាញឹក

241
ចែករម្លែក

ដោយ:វណ្ណៈ/ព្រះសីហនុ ៖ រដ្ឋបាលក្រុងព្រះសីហនុ បានបន្តចុះចាប់យករថយន្តនិងយានយន្តផ្សេងៗ ព្រមទាំងសម្ភារៈលក់ដូរមួយចំនួនទៀត ដែលអជ្ញាធរអះអាងថា ចតឬដាក់លក់លើចិញ្ចើមផ្លូវសាធារណៈ នៅផ្លូវឯករាជ្យ ផ្លូវលំហែកាយព្រះភូមិន្ទ ផ្លូវ ២ធ្នូ (កន្ទុយ​នាគ ) និងរង្វង់មូលតោ២ ដែលធ្វើឲ្យមានការប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណះយ៉ាងធ្ងន់ធ្ងរ ខណះដែសកម្មភាព ស្ថាបនាសាងសង់ផ្លូវសំខាន់យ៉ាងមមាញឹកពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។

លោកអុី សុខឡេងអភិបាលក្រុងព្រះសីហនុឲ្យដឹងថា នៅថ្ងៃទី២១វិច្ឆិកា២០១៩ សមត្ថកិច្ចបានស្ទូចយករថយន្តចំនួន ៦គ្រឿង ម៉ូតូចំនួន១២គ្រឿង (ក្នុងនោះម៉ូតូកង់៣ ចំនួន ៦គ្រឿង) កង់ចំនួន៣គ្រឿង រទេះចំនួន២គ្រឿង និងសម្ភារៈលក់ដូរមួយចំនួនទៀត យកមករក្សាទុកនៅសាលាក្រុង រយៈពេល១៥ថ្ងៃ ដើម្បីជាការដាក់ពិនយ័ មុននឹងប្រគល់ជូនម្ចាស់វិញជាមួយការធ្វើកិច្ចសន្យាហាមឃាត់មិនអនុញ្ញាតឲ្យយកចិញ្ចើមផ្លូវចតយានយន្តឬលក់ដូរបន្តទៀតជាដាច់ខាត និងថាវិធានការនេះនឹងធ្វើជារៀងរាល់ថ្ងៃ៕B/