រដ្ឋបាលខេត្តនាំអំណោយទៅជួយជន​​រង​គ្រោះម្នាក់ដែលកំពុងសម្រាកក្នុង​មន្ទីរពេទ្យ

133
ចែករម្លែក

ដោយៈគ្រញូង/ប៉ៃលិន ៖ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩លោកអភិបាលខេត្តប៉ៃលិនបានដឹកនាំប្រតិភូមួយក្រុមចុះសួរសុខទុក្ខជនរងគ្រោះដែលជាមន្ត្រីនគរបាលត្រូវគេកាប់រយះ ក្បាលដោយចូលទៅជួយឃាត់គេហើយកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រមទាំងយកអំណោយមួយចំនួនទៅជូនផង។

មន្ត្រីនគរបាលរងគ្រោះខាងលើ មានឈ្មោះ ហៀក ហេងលី ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិអូរតាប្រាងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។ រហូតមកដល់ថ្ងៃទី៩ ខែធ្នូ នេះបានធូរស្រាលច្រើន ដោយសារក្រុមគ្រូពេទ្យយកចិត្តទុកដាក់ជួយព្យាបាល។

គួររំលឹកថា កាលពីម៉ោងជិត១២យប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ មានជនសង្ស័យម្នាក់បែកថ្នាំនិងស្រវឹងស្រា បានយកកាំបិតខ្វែវដេញកាប់ប្រជាពលរដ្ឋនៅកន្លែងតាំងពិព័រណ៌ទល់មុខសាលាខេត្តប៉ៃលិន។ ដោយឃើញសកម្មភាពបែបនេះ នគរបាលនៃស្នងការខេត្តបានចុះជួយអន្តរាគមន៍ និងបង្ក្រាបហើយត្រូវជនសង្ស័យកាប់ទៅលើមន្ត្រីនគរបាលម្នាក់ត្រូរក្បាលរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវដឹកមកសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្ត។ ចំណែកជនដែដល់ត្រូវចាប់ខ្លួនមានឈ្មោះ អុល ទូច ហៅហឿន ភេទប្រុស អាយុ៤៨ឆ្នាំ (កម្មករ) នៅភូមិស្លាឃុំ ស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងដកហូតវត្ថុតាងមានកាំបិតខ្វែវ១​ដើម(បែកថ្នាំនិងស្រវឹងស្រា)។

ជនដៃដល់ដែលចាប់ខ្លួនបានត្រូវកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕B/