រដ្ឋបាលខេត្តបាត់ដំបងប្រគល់មុងជ្រលក់ថ្នាំដល់កម្លាំងនគរបាលខេត្ត

618
ចែករម្លែក

ដោយៈគ្រញូង/បាត់ដំបង ៖ កាលពី ព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ នៅក្នុងបរិវេណ ស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង រដ្ឋបាលខេត្តបាត់ដំបងបានប្រគល់មុងជ្រលក់ថ្នាំជូនដល់កងកម្លាំងនគរបាលខេត្ត ក្រោមអធិបតីភាពលោកងួ ន រតនៈ អភិបាល ខេត្តបាត់ដំបង។

លោក ងូន រតនៈ អភិបាលខេត្ត បានកោតសរសើរដល់កងកម្លាំងនគរបាលខេត្តបាន ធានា បាននូវសន្តិសុខ សុវត្ថិភាព ក្នុងពេលប្រារព្ធពិធីសង្ក្រាន្តបុណ្យចូលឆ្នាំថ្មីកន្លងទៅ
នេះ ហើយសូមពង្រឹងបន្ថែមទៀតសម្រាប់ពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្តក្រុង ស្រុកនាពេលខាងមុខនេះហើយ និងប្រគល់មុងជ្រលក់ថ្នាំជូនដល់កងកម្លាំង នគរបាលចំណុះស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង។

ក្នុងរបាយការណ៍របស់ស្នងការបានជម្រាបជូនថា មុងជ្រលក់ថ្នាំចំនួន១១,៧៤៥មុង ដែលក្នុងនោះមានមុងសម្រាប់ចង ជាមួយអង្រឹងសម្រាកចំនួន៣.៩១៥ មុងនិងមុង ចងជាមួយគ្រែសម្រាកចំនួន៧.៨៣០មុង ត្រូវបានទទួល និងបែងចែកជូនដល់កងកម្លាំងនគរបាលជាតិចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងសម្រាប់យកទៅប្រើប្រាស់ការពារនូវជំងឺដង្កាត់ ដែលបង្កឡើងដោយសត្វមូលខ្លាខាំ៕B/