រដ្ឋបាលខេត្តប្រគល់ទឹកបរិសុទ្ធចំនួន១៥០ កេស ជូនកម្លាំង នគបាល ការពារព្រំដែន ជួរមុខជាប់ព្រំដែនកម្ពុជា-ថៃ នៃស្រុកកំរៀង

163
ចែករម្លែក
ប្រគល់ទឹកបរិសុទ្ធវីឃែរជូនកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ

ដោយៈគ្រញូង:បាត់ដំបងៈនៅថ្ងៃទី៣១ខែតុលា ឆ្នាំ២០១៩ លោក សូស សុភក្ភ្រ័ ប្រធានមន្ទីរពត៌មានខេត្តតំណាងលោកបណ្ឌិតប៊ុត គឹមស៊ានប្រធាន គណ:កម្មាធិការសាខាកក្រក លោក កង ប៊ន អនុប្រធានប្រចាំការសាខា កក្រកខេត្ត លោកកុសុម សុភីនារ៉ា នាយកសាខារួមដំណើរដោយលោកអភិបាល ស្រុកកំរៀនបានអញ្ចើញចុះសួរសុខទុកនិងសំណេះសំណាលព្រមទាំងនាំយកទឹកបរិសុទ្ធវីឃែរចំនួន១៥០កេសដែលជាអំណោយរបស់លោកងួន រតនៈ អភិបាល នៃគណៈអ ភិបាលខេត្ត ខេត្តបាត់ដំបង ផ្តល់ជូនកងកម្លាំងនគបាល នាយទាហាននាយទាហាន រងការពារព្រំដែនជួរមុខជាប់ព្រំដែន កម្ពុជា-ថៃ នៃស្រុកកំរៀងខេត្តបាត់ដំបង។

ក្នុងឱកាសសួរសុខទុក្ខនោះលោកសួស សុភក្ភ្រ័ តំណាងលោកបណ្ឌិតប៊ុត គឹមស៊ានប្រធានគណះកម្មាធិការសាខាកក្រក បានពាំនាំនូវ ការសាកសួរ សុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំខេត្តដែលមាន លោកងួនរ តនៈអភិបាល
នៃគណៈអភិបាលខេត្ត និងជាអនុប្រធានកិត្តិយសនៃសាខាខេត្តដែល ជានិច្ចកាលលោកតែងតែងយកចិត្តទុកដាក់អំពីសុខទុក្ខប្រជាពលរដ្ឋពិសេសកង​កម្លាំងប្រដាប់អាវុធទាំងបីប្រភេទដែលកំពុងឈរជើងការពារព្រំដែនគ្រប់រូបដែល​ជួប​ការលំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនាឬនិន្នាការ​នយោបាយណាមួយឡើយ៕