រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​ថា នឹង​អនុវត្ត​អនុសាសន៍​គណ​:​កម្ម​ការ​ទី​៧​ព្រឹទ្ធសភា​

827
ចែករម្លែក
  • 16
    Shares

​ដោយ​:​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​:​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​ថា​នឹង​អនុវត្ត​អនុសាសន៍​គណ​:​កម្ម​ការ​ទី​៧ ព្រឹទ្ធសភា បន្ទាប់ពី​គណ​:​ប្រតិភូ​ស្ថាប័ន​នេះ​បំពេញ​បេស​សកម្ម​ស្វែងយល់​នៅ​ខេត្ត​នេះ​កាលពី​ថ្ងៃទី​១៩-២០​ខែកញ្ញា​ឆ្នាំ​២០១៨ ។​

​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ​ជម្រាបជូន​ប្រតិភូ​គណ​:​កម្ម​ការ​ទី​៧ ព្រឺទ្ធសភា​នោះ​ថា : ចំពោះ វិស័យ​អប់រំ​យកចិត្តទុកដាក់​ជាងគេ​គឺ​ការ​បង្ខិត​សាលារៀន​ឱ្យទៅដល់​ជណ្តើរ​ផ្ទះ​សិស្ស និង​ពង្រឹងគុណភាព​អោយ​ន្រ​សើរ​ឡើងជា​លំដាប់​។​ចំពោះ​វិស័យ​សាសនា​និង​ធម្មការ​ក៏​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​។​

ក្នុងនោះ​ខេត្តរ​ក្សាបាន​សុខុម​ដុម​នីយកម្ម​សាសនា​ហើយ​វិស័យ​ពុទ្ធសាសនាដើរតួនាទីសំខាន់ជួយវិស័យអប់រំនិងសង្គមជាតិក្នុងការអភិវឌ្ឍន៍ទាំងធនធានមនុស្ស សង្គម សេដ្ឋកិច្ច​និង​រួម​រូ​ម​សាមគ្គី មិន​ប្រកាន់​ជំនឿ​និង​សាសនា​។​

​ឯ​វិស័យ​វប្បធម៌​និង​វិចិត្រសិល្បៈ​វិញ បាន​អភិ​រក្សា​និង​អភិវឌ្ឍន៍​វប្បធម៌ បិ​តិក​ភ័​ណ្ឌ​រូបី​និង​អរូបី ប្រពៃណី ទំនៀមទម្លាប់​។​ចំណែក​វិស័យ​ទេសចរណ៍​វិញ​ខេត្ត​បាន​នឹង​បន្ត​ពង្រឹងពង្រីក​នូវ​ការអនុវត្ត​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​សេវា​ល្អ​គឺជា​គោលដៅ​បម្រើអោយ​វិស័យ​ទេសចរណ៍​។

ថែ​ក្សា​ការពារ​និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​អនុស្សាវរីយ៍​និង​កែច្នៃ​។​ចំណែក​ប្រធាន​ម​ន្ទិ​រ​នៃ​បណ្តា​វិស័យ​ខាងលើ​បាន​រាយការណ៍ បង្ហាញ​លម្អិត​បន្ថែម​លើ​ជំនាញ​ខ្លួន​ដើម្បីអោយ​ប្រតិភូ​គណ​:​កម្ម​ការ​នេះ ។​

​លោក​មុម​ជឹម​ហ៊ុយ​ប្រធាន​គណ​:​កម្ម​ការ​ទី​៧​ព្រឹទ្ធសភា​មានប្រសាសន៍​ពី​បំណង​នៃ​ដំណើរ​បេស​សកម្ម​របស់​ប្រតិភូ​ដើម្បី​ស្វែងយល់​និង​ផ្តល់​អនុសាសន៍​លើ​បិ​ស័​យ​អប់រំ​យុវជន​និង​កីឡា​វិស័យ​ធម្មការ​និង​សាសនា វិស័យ​វប្ប​ធ​ម៍​និង​វិចិត្រ​សិ​ល្បះ​និង​វិស័យ​ទេសចរណ៍​ដែល​គណ​:​កម្ម​ការទទួល​ប​ម្ទុ​ក ដល់​រដ្ឋបាលខេត្ត រាជធានី​ទូទាំងប្រទេស ។​

​លោក​បាន​បន្តថា​:​ជា​លទ្ធផល​នៃ​ដំណើរ​ចុះទៅ​ទស្សនកិច្ច​ផ្ទាល់​តាម​ទីដៅ​សំខាន់ៗ​នៃ​វិស័យ​ទាំងនេះ​និង​កិច្ចប្រជុំ​ជាមួយ​អភិបាល​អភិបាលរង​ខេត្ត​និង​ប្រធាន​អនុប្រធាន​ម​ន្ទិ​រ​នានា​បង្ហាញថា​ការងារ​ដឹកនាំ​និង​អនុវត្ត​លើ​វិស័យ​ទាំងនេះ​បានល្អ​ប្រសើរ​ច្រើន​។​

ត្រូវខិតខំ​ទ្វេ​រដង​លើ​លើ​វិស័យ​ជំនាញ​ដែល​ជោគជ័យ​ហើយ​និង​កែលម្អ​ដោះស្រាយ​ចំណុច​ខ្វះខាត​ឬ​ច​ម្លោះ​ប្រហោង​ដែល​នៅ​សេសសល់​។​រដ្ឋ​ប​ល​ខេត្ត​និង​ម​ន្ទិ​រ​នានា​ទទួលយក​អនុសាសន៍​ទាំងនេះហើយ​ប្រឹងប្រែង​ធ្វើអោយ​សម្រេចបាន​លទ្ធផល​ល្អ ៕ S/

​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​ថា នឹង​អនុវត្ត​អនុសាសន៍​គណ​:​កម្ម​ការ​ទី​៧​ព្រឹទ្ធសភា​