រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​ចាត់តាំង​ចុះ​ចែក​អំណោយ​កងកម្លាំងប្រដាប់អាវុធ​ឈរជើង​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា-ថៃ​

248
ចែករម្លែក

ដោយ:ភ្នំ​ស្វាយ/បន្ទាយមានជ័យ : ជា​បន្ត​បន្ទាប់ពី​ថ្ងៃទី​៨-៩​ ខែមេសា ឆ្នាំ​២០១៩ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ បាន​បញ្ជូន​ប្រតិភូ​សម្ព័ន្ធភាព​ស៊ី​វិល ជាច្រើន​ក្រុម​ចុះសាកសួរ​សុខទុក្ខ​កងកម្លាំង​ប្រដាប់​អា​រុធ​ឈរជើង​តាម​ទិសដៅ​ខ្សែបន្ទាត់​ព្រំដែន កម្ពុជា ថៃ និង​ផ្នៃ​ក្នុងភូមិ​សាស្ត្រ ។​

ហើយ​ក្នុងឱកាស​អបអរសាទ​រ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦៣ គ​.​ស ២០១៩ ដែល​នឹង​ឈានចូល​ជិត​មកដល់​ខាងមុខនេះ ប្រតិភូ​ក៏បាន​នាំយក​នូវ​អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ​និង​ថវិការ​មួយចំនួន​ទៅ​ផ្ដល់ជូន​ដល់ទី​តាំង​នា​ខ្សែត្រៀម​ជួរមុខ​និង​ជួរ​ក្រោយ​ផងដែរ ។​

ក្នុងនោះ​ប្រតិភូ​មួយក្រុម​ដឹកនាំ​ដោយ លោកស្រី ប៉ុក ណា​ឌី អភិបាលរង​ខេត្តបន្ទាយមានជ័យ រួម​ដំណើរ​ដោយ​បណ្ដា​ស្រុក មន្ទីរ អង្គភាព​នានា រួមទាំង​អាជីវករ​បាន​ចុះសាកសួរ​សុខទុក្ខ ដល់​នាយរង ពល​ទាន​ហ៊ាន កង​អា​នុ​សេនា​ធំ​លេខ​០២ ផ្នែក​សឹក​រង​ស្រុក​ថ្មពួក ។​

ចំណែក​លោក​លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​ដឹកនាំ​ប្រតិភូ​សម្ព័ន្ធមេត្រីភាព​ស៊ីវិ​ល​ទៅសួរសុខទុក្ខ​និង​ផ្តល់​អំណោយ​រដ្ឋបាលខេត្ត​ និង​ម​ន្ទីរ​ឬ​អង្គភាព​នានា​ដល់​កងរាជអាវុធហត្ថ​ស្រុក កងអនុសេនាធំ​នៃ​ផ្នែក​សឹក​រង​ស្រុក​ស្វា​ចេក ។​

រីឯ​លោក​អ៊ុំ រាត្រី អភិបាលរង​ខេត្ត​ម្នាក់ទៀត បាន​ដឹកនាំ​ប្រតិភូ​ចុះសួរសុខទុក្ខ​និង​ផ្តល់​អំណោយ​ពី​ប្រភព​ដូចខាងលើ​ជូន​កងទ័ព​កងអនុសេនាធំ​លេខ​១ ផ្នែក​សឹក​រង​ក្រុង​ប៉ោយប៉ែត ។​

ចំពោះ​លោក ​ង៉ោ ម៉េង​ជ្រួ​ន អភិបាលរង​ខេត្ត​ម្នាក់ទៀត បាន​ដឹកនាំ​ប្រតិភូ​ចុះសួរ​សុខទុក្ខ​និង​ផ្តល់​អំណោយ​ដូចគ្នានេះដែរ ជូន​កងទ័ព​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ប្រចាំ​នៅ​បន្ទាយ​អក្សរ​តេ ក្បែរ​បង្គោល​ព្រំដែន​លេខ​២៧ ឃុំ​បន្ទាយឆ្មារ​ស្រុក​ថ្មពួក ។​

ចំណែក នៅ​កងអនុសេនាធំ​លេខ​១ ផ្នែក​សឹក​រង​ស្រុក​ម៉ាឡៃ បានទទួល​ការចុះ​សួរសុខទុក្ខ​និង​ផ្តល់​អំណោយ​រដ្ឋបាលខេត្ត​និង​ម​ន្ទិ​រ​អង្គភាព​នានា តាមរយ​:​ប្រតិភូ​ដឹកនាំ​ដោយ​លោក​អោម ចន្ថា អភិបាលរង​ខេត្ត​ម្នាក់ទៀត និង​កងទ័ព​នៅ​ព្រំដែន​ស្រុក​អូរជ្រៅ បានទទួល​ការចុះ​សួរ​ទុក្ខ​និង​ផ្តល់​អំណោយ​ពី​ប្រតិភូ​ដឹកនាំ​ដោយ​លោកស្រី រស់ សុ​ផានី អភិបាលរង​ខេត្ត​ដែរ ។​

លោក លោកស្រី អភិបាលរង​ខេត្ត​បន្ទាយ​យ​មានជ័យ​ទាំងនោះ បាន​ថ្លែងថា​ ក្នុង​មាន​រដ្ឋបាលខេត្ត​និង​ក្នុងនាម​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត សូម​សម្ដែង​នូវ​ការកោតសរសើរ​ដោយស្មោះ​ព្រមជាមួយ និង​ការដឹងគុណ​ចំពោះ​នាយទាហាន ពល​ទាន​ហាន និង កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ដែល​បាន​ខិតខំ​បំពេញភារៈកិច្ច ការពារជាតិ​មាតុភូមិ​បានខិតខំ​រៀនសូត្រ និង​លត់​ដំ​ខ្លួន​បានល្អ សក្តិ​សមជា​កុលបុត្រ និង​ជា​កងទ័ព​របស់​ប្រទេសជាតិ និង​បាន​ធ្វើជា​គម្រូ​ល្អ​សម្រាប់​យុវជន​ជំនាន់​ក្រោយ ដែលជា​អ្នក​បន្ដវេន​ក្នុងពេល​ខាងមុខ៕B/


#