រដ្ឋបាលខេត្ត​បាត់ដំបង​ និង​ខេត្ត​ច័ន្ទ​បុរី​ប្រទេស​ថៃ ​ជួបគ្នា​ប្រជុំ​ពង្រឹង​ទំនាក់​ទំនង​កិច្ច​សហ​កិច្ចសហប្រតិបត្តិការ​ទប់ស្កាត់​បង្ក្រាប​រាល់​បទល្មើស​នៅតាម​ព្រំដែន​

133
ចែករម្លែក

ដោយៈ​គ្រញូង​/បាត់ដំបង ៖ នា​រសៀល​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩​រដ្ឋបាលខេត្ត​បាត់ដំបង​ដឹកនាំ​ដោយ​លោក ងួន រតនៈ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តបាត់ដំបង អភិបាលរង​ខេត្ត​ព្រមទាំង​ប្រតិភូ​មួយចំនួន​អញ្ជើញ​ទៅ​ទស្សនកិច្ច​និង​ជួបប្រជុំ​ជាមួយ​រដ្ឋបាលខេត្ត​ច័ន្ទ​បុរី​ប្រទេស​ថៃ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​និង​កិច្ច​សហប្រតិបត្តិ​
​ការទប់ស្កាត់​បង្ក្រាប​រា​ល់​បទល្មើស​នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា ថៃ​។​

លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង​បាន​ថ្លែងថា​កិច្ចប្រជុំ​ពង្រឹង​ទំនាក់ទំនង​និង​
​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ខេត្ត​ជាប់​ព្រំដែន នៃ​ប្រទេស​ទាំងពីរ​នៅ​សាលាខេត្ត​ច័ន្ទ​បុរី​នា​ថ្ងៃនេះ​ដើម្បី​ជួបពិភាក្សា​រួមគ្នា​ការពារ សុខសន្តិភាព សុវត្ថិភាព សណ្តាប់ធ្នាប់​ដា​ធា​រណៈ​សង្គម​និង​ទប់ស្កាត់ បង្ក្រាប​រាល់​បទល្មើស ជួញដូរ​គ្រឿងញៀន និង​ពលករ​ឆ្លងដែន​ខុស​ច្បាប់ ។​

លោក​អភិបាលខេត្ត​បាន​ខេត្តបាត់ដំបង បាន​ជម្រាបជូន​លោក​អភិបាលខេត្ត​ច័ន្ទ​បុរី​ថា ខេត្ត​យើង​ទាំងពីរ​គឺជា​ខេត្ត​ជាប់​ភូមិ​ផង​របង​ជាមួយ​​គ្នា​ត្រូវ​ទំនង​ល្អ​ជាមួយគ្នា ជាពិសេស​ទំនាក់​ទំ​នង​ល្អ​នៅតាម​ច្រកទ្វារព្រំដែន​អត្តរ​ជាតិ​ដូង និង​ច្រក​បាន​ឡែ​ម​ខេត្ត​ច័ន្ទ​បុរី​ដែល​បាន​ទំនាក់​​ទំនង​ជាមួយគ្នា​កន្លងមក​ទទួលបាន​ល​ទ្ធ​ផល​ល្អ​និង​បន្ត​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​។​

ក្នុងឱកាស​នោះដែរ​លោក ងួន រតនៈ ក៏បាន​សំណូមពរ​ដល់​ភាគី​ថៃ បន្ត​បង្កើត​សាមគ្គីភាព មិត្តភាព តាមរយៈ​ក្រុមកីឡា​ជិះ​កង់​រវាង​ខេត្ត​ទាំងពីរ​នា​ខែធ្នូ ឆ្នាំ​២០១៩​ខាងមុខនេះ​។​

នៅក្នុង​កិច្ចប្រជុំ​ស្តីពី​សហប្រតិបត្តិការ​នោះ​រួមមាន​ដូចជា​៖ ការបង្កើន​កិច្ចសហប្រតិបត្តិការ សុខ​សុ​វត្តិភាព តាម​ព្រំដែន បញ្ហា​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់ ព្រមទាំង​រាល់​បទល្មើស​ឆ្លងដែន​ខុសច្បាប់​និង​ការនាំចេញ​កសិផល ការធ្វើ​ពាណិជ​កម្ម​ឆ្លងដែន​រវាង​ខេត្ត​ច័ន្ទ​បុរី​-បាត់ដំបង ជាពិសេស​ជួយ​សម្រួល​ដល់ ការ​នាំចេញ​កសិផល​របស់​កសិករ​ខ្មែរ​ក្នុង​ខេត្ត​​បាត់ដំបង​ទៅកាន់​ប្រទេស​ថៃ​ឲ្យ​បាន​កាន់​ងាយ​ស្រួល​និង​មាន​ភាពល្អប្រសើរ​ជាង​មុន​ផងដែរ​។​

លោក​អភិបាលខេត្ត បាន​កោតសរសើរ​ដល់​រដ្ឋបាលខេត្ត​ច័ន្ទ​បុរី ដែល​កន្លងមក​បាន​ខិតខំ​ពង្រឹង​កិច្ចសហប្រតិបត្តិការ ជាមួយ​ខេត្ត​ជាប់​ព្រំដែន នៃ​ប្រទេស​ទាំង​២ ដើម្បី​រក្សា​ឲ្យ​បាន​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​បានល្អ​ប្រសើរ​នៅតាម​បណ្តោយ​ព្រំដែន និង​បម្រើ​ឲ្យ​ផលប្រយោជន៍​របស់​ប្រជាជន នៃ​ប្រទេស​ទាំងពីរ​ដោយ​ស្មើភាព​និង​ស្មោះត្រង់​គ្ន​ទៅវិញ​ទៅ​​មក​៕B/