រដ្ឋបាលខេត្ត​ព្រះវិហារ​ដាក់​ផែនការ​ការពារ​សន្តិសុខ​ពេល​បោះឆ្នោតក្រុមប្រឹក្សា​អាណត្តិ​ទី​៣​ខាងមុខ​

750
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហា​រៈលោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​ព្រះវិហារ​នៅ​ថ្ងៃទី​៨​ខែឧសភា​ឆ្នាំ​២០១៩​បាន​បញ្ជា​ឱ្យ​កងកម្លាំង​ជាពិសេស​នគរបាល​ត្រូវ​ពង្រឹង​ការពារ​ជាប្រចាំ​គ្រប់​ម៉ោង​នៅ​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ខេត្ត​ក្រុង​ស្រុក​អាណ​តិ​ទី​៣​នា​ថ្ងៃ​ខាងមុខ​។​

កិច្ចប្រជុំ​នេះ​ប្រព្រឹត្តិ​ទៅ​នៅ​សាលប្រជុំ​សាលាខេត្ត​ព្រះវិហារ​ដែលមាន​ការអញ្ជើញ​ចូលរួម​ពី​គណៈបញ្ជាការ​ឯកភាព​ស្រុក​-​ក្រុង​ទាំង​៨​គ្រប់​កងកម្លាំង​ថ្នាក់ដឹកនាំ​មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត​មេឃុំ​ចៅសង្កាត់ មេ​ប៉ុស្តិ៍​គ្រប់​ឃុំ សង្កាត់​ទាំងអស់​។​

​លោក​អភិបាលខេត្ត​បាន​លើ​ឡើង​ថា​ត្រូវ​ធានា​ឱ្យបាន​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់​ល្អ​បរិយាកាស​ឱ្យមាន​ភាព​ស្ងៀមស្ងាត់​និង​ដំណើរ​ល្អ​។​ក្នុងនោះ​ត្រូវ​សហការ​ឱ្យបាន​ជិតស្និត​ជាមួយ​មន្ត្រី​រៀបចំ​ការបោះឆ្នោត​ដែល​ឈរជើង​នៅតាម​មណ្ឌលបោះឆ្នោត​ទាំងអស់​។​

ជាមួយ​នោះ​លោក​បាន​សង្កត់ធ្ងន់​លើ​បញ្ហា​ការបង្ក្រាប​ល្បែងស៊ីសង​ដែលជា​បញ្ហា​ចម្បង​ដែល​បង្កឱ្យមាន​អំពើចោរកម្ម​និង​បទល្មើស​ផ្សេងៗ​នៅក្នុង​មូលដ្ឋាន​ដែល​ល្បែងស៊ីសង​ដែល​ជ្រក​ក្រោម​ស្លាក​អាជីវកម្ម​ស្របច្បាប់​។​ក្នុងនោះ​ព្រមទាំង​មាន​ការងារ​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ប្រចាំខែ​និង​ដាក់ចេញ​នូវ​ផែនការ​សកម្មភាព​ការងារ​សម្រាប់​ខែ​បន្ទាប់​៕S/