រដ្ឋបាលខេត្ត​ព្រះវិហារ​ប្រជុំ​អនុម័ត​លើ​សេចក្តីព្រាង​កសាង​ផែនការ​អភិវឌ្ឍ​និង​កម្មវិធី​វិនិយោគ

322
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​នៅ​សាលប្រជុំ​សាលាខេត្ត​កាលពី​ថ្ងៃទី​៣១​ខែតុលា​ឆ្នាំ​២០១៩​រដ្ឋបាលខេត្ត​ព្រះវិហារ​បាន​បើក​កិច្ចប្រជុំ​អនុម័ត​លើ​សេចក្តីព្រាង​កសាង​ផែនការ​អភិវឌ្ឍ​និង​កម្មវិធី​វិនិយោគ​។កិច្ចប្រជុំ​នេះ​ក្រោម​អធិបតី​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ព្រះវិហារ​មានការ​ចូលរួម​ពី​ក្រុមប្រឹក្សា​ខេត្ត​,​អភិបាលក្រុង​,​ស្រុក​,​ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​ជា​សមាជិក​ក្រុមការងារ​កសាង​ផែនការ​និង​កម្មវិធី​វិនិយោគ​ជាច្រើនរូប​។​

​លោក​អភិបាល​បាន​ថ្លែងថា​ដើម្បី​ឆ្លើយតប​ទៅនឹង​ការរៀបចំ​កសាង​ផែនការអភិវឌ្ឍន៍​និង​កម្មវិធី​វិនិយោគ​៣​ឆ្នាំ​រំកិល​បាន​ទាន់ពេលវេលា​។​ស្របតាម​គោលការណ៍​ណែនាំ​គឺ​យើង​ចាំបាច់​ត្រូវបង្កើត​ក្រុមការងារ​កសាង​ផែនការអភិវឌ្ឍន៍​និង​កម្មវិធី​វិនិយោគ​៣​ឆ្នាំ​រំកិល​។​អង្គប្រជុំ​បានសម្រេច​អនុម័ត​លើ​លើ​សមាសភាព​ក្រុមការងារ​កសាង​ផែនការអភិវឌ្ឍន៍​និង​កម្មវិធី​វិនិយោគ​៣​ឆ្នាំ​រំកិល​សរុប​៤៣​រូប​។​

​ក្នុងនោះ​មាន​លោក​អភិបាលខេត្ត​ជា​ប្រធាន​អភិបាលរង​មួយរូប​ជា​អនុប្រធាន​និង​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​ជា​សមាជិក​។​ត្រូវសុំ​ការគាំទ្រ​ពី​គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស​ក្រុមប្រឹក្សា​ខេត្ត​ជាមុន​ដើម្បី​យកទៅដាក់​ស្នើសុំ​ការអនុម័ត​ពី​ក្រុមប្រឹក្សា​ខេត្ត​ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៦​នា​ព្រឹក​ថ្ងៃទី​៥​ខែវិច្ឆិកា​ឆ្នាំ​២០១៩​ខាងមុខនេះ​៕S/​