រដ្ឋបាលខេត្ត​ព្រះសីហនុ​សម្រេច​ចេញ​ស​.​ជ​.​ណ​.​ បិទ​កាស៊ីណូ​ជីន​ទីង​(​ចិន​) ​នៅលើ​ដែន​កោះរ៉ុង​សន្លឹម​

382
ចែករម្លែក
  • 231
    Shares

​ដោ​យះ​វណ្ណៈ​ព្រះសីហនុ​/ ​មាន​សេចក្តីរាយការណ៍​នៅ​ព្រឹក​ថ្ងៃទី​១៤​ខែ​មីនា​ឆ្នាំ​២០១៩​នេះ​ថា​​ លោក​យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ​ កាលពី​ថ្ងៃទី​១១​ខែមីនា​ឆ្នាំ​២០១៩​ បានសម្រេច​ចេញ​ស​.​ជ​.​ណ ​បិទ​អាជីវកម្ម​មជ្ឈមណ្ឌល​ក​ម្សា​ន្ត​(​កាស៊ីណូ​)​ជីន​ទីង​​ ស្ថិតនៅ​ភូមិ​កោះរ៉ុង​សន្លឹម សង្កាត់​កោះរ៉ុង​សន្លឹម ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ដោយ​អនុវត្ត​ន៍ចាប់ពី​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៩ ។​

​ក្នុង​លិខិត​ដដែល​នេះ​បាន​បញ្ជាក់ថា​ ទីតាំង​នេះ​បាន​សាងសង់​នៅលើ​ដី​ឆ្នេរសមុទ្រ​ពុំមាន​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ ​ដែល​បង្ក​ផលប៉ះពាល់​បរិស្ថាន​ឆ្នេរសមុទ្រ​ ពុំបាន​អនុវត្តន៍​ត្រឹមត្រូវ​តាម​លិខិត​របស់​គណៈរដ្ឋមន្ត្រី​ដែល​បាន​ណែនាំ​ថា ទីតាំង​សាងសង់​ត្រូវមាន​ការឯកភាព​ពី​អាជ្ញាធរ​ដែនដី និង​ស្ថាប័ន​ពាក់ព័ន្ធ ។

​មន្ត្រី​ថ្លែងថា​ មាន​ហេតុផល​អសកម្ម​មួយចំនួនទៀត​នៅកាស៊ី​ណូ​មួយ​នេះ ​ដូចជា​អាជ្ញាប័ណ្ណ​ប្រកប​អាជីវកម្ម​ល្បែងភ្នាល់​អន​ឡាញ​ហួស​សុពលភាព មាន​ករណី​អ្នកគ្រប់គ្រង​សន្តិសុខ​ប្រចាំការ​នៅកាស៊ី​ណូ បាន​បាញ់​គំរាម​និង​បង្កឱ្យមាន​របួសស្នាម​កា​លពី​ថ្ងៃទី​៩​ខែកុម្ភៈ​ឆ្នាំ​២០១៩ ​ព្រមទាំង​មានការ​បំពង​សំលឡេង​ខ្លាំងៗ​(​ធុងបាស់​)​រាល់​យប់​រហូតទល់ៗ​ភ្លឺ​ ធ្វើឱ្យ​រំខាន​ដល់​ការ​ស្នាក់នៅ​របស់​ប្រជាពលរដ្ឋ​និង​ភ្ញៀវ​ទេសចរ​ដែល​មក​កម្សាន្ត​នៅក្បែរនោះ​ផងដែរ ។​

​ពលរដ្ឋ​នៅលើ​ដែន​កោះរ៉ុង​សន្លឹម​នោះបាន​សាទរចំពោះ​ចំណាត់ការ​នេះ ​ដោយ​លើកឡើងថា សូម​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ជា​គំរូក្នុងការ​អនុវត្ត​ច្បាប់​ជា​បន្តទៀត ។​ប្រភព​ដដែល​បាន​បន្ត​ថា ករណី​ស្រដៀង​គ្នា​នេះមាន​ច្រើន​កន្លែង​ទៀតនៅលើ​ដែន​កោះរ៉ុងក្នុង និង​កោះរ៉ុង​សន្លឹម ជាពិសេស​ពាក់​ព​ន្ធ័​ថ្នាំញៀន កំពុង​ពេញនិយម​សម្បើម​ណាស់ ដោយ​ពួកគេ​យល់ថា ដែន​កោះរ៉ុងមិនសូវមាន​សមត្ថកិច្ច​និង​អ្នកមុខអ្នកការ​ធំៗ​ទៅដល់​ទេ ៕S/​Ha