រដ្ឋបាលខេត្ត​ព្រះសីហនុ ជូនដំណឹង ដល់​ម្ចាស់​សំណង់​ដែល​គ្មាន​គុណភាព​១៤​ទីតាំង ឲ្យ​រុះរើចេញជា​លើកចុងក្រោយ

141
ចែករម្លែក

ដោ​យ:​វ​ណ្ណៈ​/​ព្រះសីហនុ​ ៖ រដ្ឋបាលខេត្ត​ព្រះសីហនុ​ប្រកាស​ជាថ្មី​ថា សំណង់​ដែល​គ្មាន​គុណភាព​ចំនួន១៤ទីតាំង ក្នុង​ក្រុង​ព្រះ​ដី​ហ​នុ ត្រូវតែ​រុះរើ​ចេញ​ជាដាច់ខាត​ ដើម្បី​ចៀស​វាង​ហានិភ័យ​កើតឡើង​។

​នេះ​ក៏​ជាការ​ជូនដំណឹង​ចុងក្រោយ​របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ​ចំពោះ​ម្ចាស់​សំណង់​ខាង​លេី ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​អំពី​ការ សាងសង់​សំណង់​នានា ក្នុង​ក្រុងព្រះសីហនុ នៅ​សាលា​ខេ​ត្រ​ព្រះសីហនុ កាលពី​រសៀល​ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០១៩ ក្រោម​វត្តលោក ឡៅ ទិព្វ​សីហា រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ និង​ជា​ប្រធាន​គណៈ ក​ម្មា​ធិ​ការត្រួតពិនិត្យ​គុណភាព​សំណង់​ខេត្ត​ព្រះសីហនុ , ឯកឧត្តម​គួច ចំរើន​អភិបាលខេត្ត​ព្រះសីហនុ និង​ចូលរួម​ពី​ម្ចាស់​សំណង់ ឬ​តំណាង និង​ម្ចាស់​ទីតាំង​ជួល​ដី​ចំនួន ១៤ ទីតាំង​ដែល​គណៈកម្មការ​ត្រួតពិនិត្យ​គុណភាព​សំណង់​បាន​ពិនិត្យឃើញថា​សំណង់​ទាំងនេះ​មិនមាន​គុណភាព​។​

​ឯកឧត្តម​គួច ចំរើន​អភិបាលខេត្ត​ព្រះសីហនុ​បាន​សង្កត់ធ្ងន់ថា ម្ចាស់​សំណង់​ទាំងអស់​សូមកុំ​ព្យាយាម​ដេី​រក​ការអន្តរាគមន៍​ណាមួយ ដេី​ម្បី​រក្សា​សំណង់​ខុសច្បាប់​ទាំងនោះ​ឡេី​យ មិន​ទទួល​ជោគ​ជ័យ​ទេ​។​

​ជាមួយគ្នានេះ​លោក ឡៅ ទិព្វ​សីហា រដ្ឋលេខា ធិ​ការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​ និង​សំណង់ មានប្រសាសន៍​ដែរ​ថា កន្លងមក​ក្នុងចំណោម​សំណង់​ទាំង​១៤ នេះ មានតែ​ម្ចាស់​សំណង់​៤​ប៉ុណ្ណោះ ​ដែល​បាននិងកំពុង​រុះ​រេី​សំណង់​មិនមាន​គុណភាព​របស់ខ្លួន ដោយឡែក​សំណង់ ១០ ទីតាំង​ទៀត​នៅ​មិនទាន់មាន​សកម្មភាព​នៅ​ឡេី​យ ដូចនេះ​សូម​ម្ចាស់​សំណង់​គោរព​ទៅតាម​ការជូនដំណឹងរ​បស់​រដ្ឋបាលខេត្ត​ដោយ​ធ្វេី​ការរុះ​រេី​បន្ទាន់ បេី​មិន​ដូច្នេះ​ទេ​នឹង​អនុវត្តន៍​ទៅតាម​ផ្លូវច្បាប់​។

​លោក​បញ្ជាក់ថា ​ប​ន្ទា​ប់​ពី​បាន​រុះរើ​ហើយ អាជ្ញាធរ​ព្រមទាំង​មន្ត្រី​ជំនាញ​នឹង​ជួយ សម្រួល​ការ​គូរ​ប្លង់ ពិនិត្យ​លក្ខណៈ​បច្ចេកទេស រួមទាំង​ចេញ​លិខិតអនុញ្ញាត​សាងសង់​ឡើងវិញ​អោយបាន​ឆាប់​ជូន​ម្ចាស់​សំណង់​៕​B/