រដ្ឋបាលខេត្ត​ស្វាយរៀង​ចាត់វិធានការ​ទៅលើ​ករណី​ចាក់ដី​រំលោភ​ចូល​ដី​ព្រែ​កនៅ​ជិត​ផ្សារ​ប្រសូតិ​

836
ចែករម្លែក

ដោយ​: វ៉ៃ​កូ / ស្វាយរៀង​: លោក ហែម ពិសិដ្ឋ អភិបាលរង​ខេត្តស្វាយរៀង តំណាង​លោក ម៉ែន វិបុល អភិបាលខេត្ត​នា​រសៀល​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៨​នេះ បានធ្វើ​សន្និសីទ​សារព័ត៌មាន និង​អនុវត្ត​វិធានការ​របស់​រដ្ឋបាល​ខេត្ត ជុំវិញ​ករណី​ចាក់ដី​រំលោភ​ចូល​ដី​ព្រែ​កនៅ​ជិត​ផ្សារ​ប្រសូតិ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​។

​ក្នុងជំនួប​សន្និសីទ​នោះ លោក ហែម ពិសិដ្ឋ អភិបាលរង​ខេត្ត បាន​លើកយក​នូវ​ចំណុច​សំខាន់ៗ​មួយចំនួន​ពាក់ព័ន្ធ​នឹង​ការខិតខំ​ប្រឹងប្រែង​រប​ស់​ប្រមុខ​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់​ក្នុងការ​បម្រើសេវា​ប្រជាពលរដ្ឋ ក៏ដូចជា​ការ​ភិ​វ​ឌ្ឍ​នៅក្នុង​មូលដ្ឋាន​ជាដើម រួមទាំង​ការដោះស្រាយ​បញ្ហា​ផ្សេងៗ ដែល​បាន​កើតឡើង​ក្នុង​ខេត្តស្វាយរៀង ជាក់ស្តែង​ករណី​ចាក់ដី​រំលោភ​មក​ចូល​ព្រែក ហើយ​កំពុង​ត្រូវបាន​ដោះស្រាយ​នៅថ្ងៃនេះ​។ លោក​ក៏បាន​លើកយក​នូវ​ចំណុច​សំខាន់ៗ​ជាច្រើន​ទៀត​ជុំវិញ​ការសាងសង់​ផ្សារ​ប្រសូតិ​ថ្មី​នេះ និង​បាន​បកស្រាយ​យ៉ាង​ក្បោះក្បាយ​ដល់​អ្នកសារព័ត៌មាន និង​មហាជន​ទូទៅ​បាន​ជ្រាប​។​

​ឆ្លៀត​ក្នុងឱកាស​នោះ លោក​អភិបាលរង​ខេត្ត​ក៏បាន​បើកឱកាស​ឲ្យ​បងប្អូន​អ្នកសារព័ត៌មាន​លើកយក​នូវ​សំណួរ និង​ចម្ងល់​ផ្សេងៗ​ផងដែរ​។ បន្ទាប់ពី​ធ្វើការ​បកស្រាយ​នូវ​បញ្ហា​ខាងលើ ជាមួយ​ក្រុម​សារព័ត៌មាន​លោក​អភិបាលរង​ខេត្ត និង​ក្រុមការងារ​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត រួមទាំង​អ្នកសារព័ត៌មាន​បាន​អញ្ជើញ​ចុះទៅ​ដល់ទី​កន្លែង​ចាក់ដី​រំលោភ​ចូល​ព្រែក​នោះ ដើម្បី​ប្រើប្រាស់ គ្រឿងចក្រ​ធ្វើការ​កាយ​ដី​ដែល​បាន​លួច​ចាក់​លើស​ចូល​ព្រែក​នោះ​ចេញ​ឲ្យ​ដូចដើម​ឡើងវិញ​។​

​សូមជម្រាបថា កន្លងមក ក្រោយពី​អាជ្ញាធរ​ស្រុក ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន​បានដឹង​ពី​ករណីនេះ គណៈកម្មការ​ចម្រុះ​ដោះស្រាយ​ដីធ្លី បាន​ចុះទៅ​ហាមឃាត់​ឲ្យ​បញ្ឈប់​សកម្មភាព និង​ធ្វើការ​ដោះស្រាយ​ដោយ​ឲ្យ​ម្ចាស់​ផ្សារ ដែល​ចាក់ដី​លើស​ចូល​ព្រែក​នោះ​កា​យមក​ខាងលើ ឲ្យ​ដូចដើម​វិញ ហើយ​ការអនុវត្ត​វិធានការ​នោះ​បាននិងកំពុង​ចាប់ផ្តើម​នៅ​រសៀល​ថ្ងៃនេះ​៕ ល​