រដ្ឋបាលខេត្ត​ឧ​ត្ត​រ​មានជ័យ​ប្រារព្ធ​បុណ្យ​ឯករាជ្យ​ជាតិ​និង​ទទួលទាន​អំបុក​សាមគ្គី​

181
ចែករម្លែក
រដ្ឋបាលខេត្ត​ឧ​ត្ត​រ​មានជ័យ​ប្រារព្ធ​បុណ្យ​ឯករាជ្យ​ជាតិ​និង​ទទួលទាន​អំបុក​សាមគ្គី​

ដោយៈ​អូរ​ស្មាច់​/​ឧ​ត្ត​រ​មាន​ជ័​យៈ​លោក ប៉ែន កុស​ល្យ អភិបាលខេត្ត​ឧត្ដរមានជ័យ​ព្រមទាំង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ មហាជន​យ៉ាងច្រើន​កុះករ​បាន​ចូលរួម​ប្រារព្ធ អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៦​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​៩​វិច្ឆិកា​និង​ទទួលទាន​អំបុក​សាមគ្គី​ថែ​ជាតិ សាសនា ព្រះមហាក្សត្រ​។​
​ក្នុងឱកាស​នេះ​លោក​អភិបាលខេត្ត​បានលើកឡើង​ពី​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​និង​សុខសន្តិភាព​ពេញលេញ​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​ពិសេស​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​កម្ពុជា​៕​សរន​