រដ្ឋបាលខេត្ត​ឱ្យ​មន្ត្រី​គ្រប់ផ្នែក​ចូលរួម​ដោះស្រាយ​បញ្ចប់​បញ្ហា​ទំនាស់​

636
ចែករម្លែក

​ដោយៈ​ភ្នំ​ស្វាយ​/​បន្ទាយ​មាន​ជ៏​យៈ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​បាន​ជំរុញ​ឱ្យ​មន្ត្រី​អាជ្ញាធរ​កងកម្លាំង​និង​ជំនាញ​ស៊ីវិល​ពាក់ព័ន្ធ​គ្រប់ផ្នែក​ចូលរួម​ប្រឹងប្រែង​ដោះស្រាយ​បញ្ចប់​បញ្ហា​ទំនាស់​បាតុភាព​និង​បញ្ហា​អសកម្ម​ផ្សេងៗ​។​

​លោក​អ៊ុង​អឿន​ប្រធាន​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ​មានប្រសាសន៍​ដូច្នេះ​ក្នុងពេល​បូកសរុប​លទ្ធផល​នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥២​អាណត្តិ​ទី​២​របស់​ក្រុមប្រឹក្សា​ខេត្ត​កាលពី​ថ្ងៃទី​១៦​ខែតុលា​។​កិច្ចប្រជុំ​នេះ​មាន​របៀប​វារ​:៥​ដែល​រួមមាន​ពិនិត្យ​ពិភាក្សា​និង​អនុម័ត​សេចក្តីព្រាង​របៀបវារៈ​។​កំណត់ហេតុ​ប្រជុំ​មុន​,​របាយការណ៍​ខែ​ស្តីពី​ការអនុវត្ត​ការងារ​ខែ​មុន​,​សេចក្តីសម្រេច​ស្តីពី​ការកែសម្រួល ការបែងចែក​តួនាទី ភារកិច្ច​និង​របៀបរបប​ធ្វើការ​ងារ​ជូន​គណ​:​អភិបាលខេត្ត​និង​ការងារ​ផ្សេងៗ ។​

​លោក​សួន​បវរ​អភិបាលខេត្ត​បាន​ពន្យល់​បន្ថែម​ពី​ការកែសម្រួល​ការបែងចែក​តួនាទី​ភារកិច្ច​ថា​មិន​ខុស​អី​ពីមុន​ដែរ​។​គឺ​ដោយសារ​មាន​អភិបាលរង​ខេត្ត​ខ្លះ​បាន​ចូលនិវត្តន៍​ទើប​ក្នុង​អន្តរកាល​ការងារ​ទទួលបន្ទុក​ត្រូវ​រំលែក​ទៅ​អភិបាលរង​ជួយ​ទទួល​មួយរយ​:​។​លុះដល់​តែងតាំង​អភិបាលរង​ថ្មី​ចូល​ជំនួស ភារកិច្ច​នោះ ត្រូវប្រគល់​ជូន​គាត់​។​

ក្រោយពី​ពិនិត្យ​ពិភាក្សា​និង​អនុម័ត​របៀប​វារ​:​ដូចខាងលើ​លោក​អ៊ុង​អឿន​បាន​បូកសរុប​ហើយ​ដាក់ចេញ​អោយ​រដ្ឋបាលខេត្ត​អនុវត្ត​ក្នុង​ខែតុលា​ដោយ​អោយ​មន្ត្រី​អាជ្ញាធរ​មន្ត្រី​ជំនាញ​ស៊ីវិល​និង​កងកម្លាំង​គ្រប់ផ្នែក​គ្រប់​ថ្នាក់​បង្កើន​ខិតខំ​រួមគ្នា​ដោះស្រាយ​ញ្ហា​ទំនាស់​,​បាតុភាព​និង​បញ្ហា​អសកម្ម​នានា​ជូន​ប្រជាជន​មហាជន​កុំឱ្យ​រឿង​រីក​ឡើង​ធំ​និង​កើន​បរិមាណ​។​

ពិនិត្យ​និង​កែសម្រួល​ឡើងវិញ​ការដាក់​នគរបាល​ចរាច​រណ៍​ផ្លូវគោក​តាមផ្លូវ​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​និង​បង្ការ​បង្ក្រាប​នានា​។​ការកែលម្អ​ឡើងវិញ​សណ្តាប់ធ្នាប់​សោភ័ណភាព​ធ្លាក់​ដុនដាប​នៅ​៣​ជ្រុង​នៃ​ផ្សារ​សិរីសោភ័ណ​ក្រុង​សិរីសោភ័ណ​,​ការត្រៀម​លក្ខណ​:​ចូលរួម​រៀបចំ​និង​ថែរក្សា​ការពារ​សុវត្ថិភាព​ក្នុង​ពិធី​និង​បុណ្យជាតិ​នានា​៕S/