រដ្ឋបាលសាលាខេត្តកំពង់ស្ពឺធ្វើពិធីគោរពវិញ្ញាណក្ខន្ឋព្រះបរមរតនកោដ្ឋ គរម្រប់ខួប៧ឆ្នាំ

132
ចែករម្លែក

ដោយ:សុខសុភ័ណ្ឌ/កំពង់ស្ពឺ ៖ រដ្ឋបាលសាលាខេត្តកំពង់ស្ពឺបានរៀបចំពិធីគោរពវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សី ហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា អែករាជ្យបូរណភាពទឹកដីនិងអែកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ គម្រប់ខួប៧ឆ្នាំ នៅមុខសាលាខេត្តដែលមានមន្ត្រីរាជការជំវិញខេត្តព្រមទាំងបងប្អូនប្រជាពលរដ្ឋប្រមាណ៥០០០នាក់កាលពីព្រឹកថ្ងៃទី១៤ខែតុលាឆ្នាំ២០១៩។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថាការរៀបចំពិធីគោរពដល់វិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សី ហនុព្រះមហាវីរក្សត្រ ព្រះវររាជបិតា អែករាជ្យបូរណភាពទឹកដី និងអែកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ គម្រប់ខួបលើកទី៧ឆ្នាំ។

ដោយមានការចូលរួមប្រធានក្រុមប្រឹក្សាខេត្ត អភិបាល អភិបាលរងខេត្ត ព្រះរាជអាជ្ញា អមសាលាដំបូង លោកមេបញ្ជាការ កងកម្លាំងប្រដាប់អាវុធទាំងបី មន្ទីរអង្គភាពជំវិញខេត្ត

មន្ត្រីរាជការ ព្រះសង្ឃនិងបងប្អូនប្រជាពលរដ្ឋប្រមាណ៥០០០នាក់ដើម្បីរម្លឹកដល់គុណបំណាចដ៏ថ្លៃថ្លានិងស្នាប្រហស្ស៍របស់ព្រះអង្គដែលបានទាមទាអែករាជ្យបូរណភាពទឹកដីនិងអែកភាពជាតិខ្មែរ។

លោកបន្តថាឲ្យតែដល់ថ្ងៃទី១៤ខែតុលារដ្ឋបាលខេត្តកំពង់ស្ពឺនឹងធ្វើពិធីគោរពវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុព្រះមហាវីរក្សត្រ ព្រវររាជបិតា អែករាជ្យបូរណភាពទឹកដី និងអែកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ មុនរាជធានភ្នំពេញមួយថ្ងៃ។ហើយសម្រាបថ្ងៃទី១៥ខែតុលាលោកនិងមន្ត្រីរាជការនិងទៅគោរពវិញ្ញាណក្ខន្ធនៅព្រះបារម្យរាជ្យវាំង៕B/