រដ្ឋបាល​ក្រុងព្រះសីហនុ​ផ្អាក តែ​រដ្ឋបាលខេត្ត​ព្រះសីហនុ​អនុញ្ញាត ឱ្យ​សំណង់​សណ្ឋាគារ​ខុសច្បាប់​បន្តសកម្មភាព

2460
ចែករម្លែក
  • 350
    Shares

​ដោយ​: ស​រិ​ទ្ធ / ព្រះសីហនុ​: រដ្ឋបាល​ក្រុងព្រះសីហនុ បានធ្វើ​កំណត់ហេតុ​ផ្អាក​ការដ្ឋាន​មួយកន្លែង​សាងសង់​អគារ​សណ្ឋាគារ​កម្ពស់​៨​ជាន់​លើដី​ឡូ​តិ៍​លេខ​១៦០៩ ស្ថិតនៅ​ភូមិ​៤​សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ​ជា​បណ្តោះអាសន្ន ដោយសារតែ​បាន​កាយ​ដី​ចូល​ព្រំ​របស់​ភាគី​ម្ខាង​ទៀត​ជិត​មួយ​ម៉ែត្រ និង​ពុំទាន់​មានច្បាប់​អនុញ្ញាត​នៅឡើយ​ទេ​។

ក្រោយមក​រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​ឯកភាព​ជាគោលការណ៍​អនុញ្ញាតឱ្យ​សាងសង់​ទៅវិញ គ្រាន់តែ​ភ្ជាប់​លក្ខខណ្ឌ​ឱ្យ​ម្ចាស់​សំណង់ ត្រូវ​រៀបចំ​សំណុំ​ឯកសារ​ដាក់ពាក្យ​ស្នើសុំ​អនុញ្ញាត​សាងសង់​ពី​រដ្ឋបាលខេត្ត​ព្រះសីហនុ ឬ​ពី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​សិន​។ ប៉ុន្តែ គិត​មក​ត្រឹម​ថ្ងៃទី​៣ ខែមេសា ការដ្ឋាន​សំណង់​នេះ នៅតែ​បន្ត​សាងសង់​ដដែល ដោយ​មិនទាន់​មានច្បាប់​អនុញ្ញាតិ​នៅឡើយ​។​

​ក្នុង​ពាក្យបណ្តឹង​ចុះ​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០១៨ ស្ត្រី​វ័យ​៤២​ឆ្នាំ​ម្នាក់​រស់នៅ​រាជធានី​ភ្នំពេញ បាន សុំឱ្យ​លោក​អភិបាលក្រុង​ព្រះសីហនុ អន្តរាគមន៍​ទប់ស្កាត់ និង បញ្ឈប់​ការរំលោភបំពាន ចូល​ដី​កម្មសិទ្ធិ​ស្របច្បាប់ ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ពី​បុគ្គល​មួយក្រុម​ដែលមាន​ឈ្មោះ វ៉ាន់ វាសនា ជា​ម្ចាស់​សំណង់ និង ឈ្មោះ តាំង ហុង ជា​អ្នកម៉ៅការ​សំណង់​។​

​ពាក្យបណ្តឹង​នេះ បាន​រៀបរាប់ថា នាង​ខ្ញុំ​ជា​ម្ចាស់​កម្មសិទ្ធិករ​ស្របច្បាប់​នៅលើ​ដី​នេះ ចាប់តាំងពី​ឆ្នាំ​២០០៣​រហូតមកដល់​បច្ចុប្បន្ន អស់​រយៈពេល​១៥​ឆ្នាំ​មកហើយ ដោយបាន​កាន់កាប់​គ្រប់គ្រង​និង​ធ្វើ​របង​ហ៊ុ​ព័ទ្ធ​រហូតមក ។ ស្រាប់តែ​នៅ​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០១៨ មាន​មនុស្ស​មួយក្រុម​បាន​ចូលមក​ទន្ទ្រាន​រំលោភបំពាន​វាយរបង​ដី​និង​កាយ​ដី​រំលោភ​ចូល លើដី​កម្មសិទ្ធិ​របស់​នាង​ខ្ញុំ ផ្នែក​ខាងជើង​មាន​ទទឹង​មួយ​ម៉ែត្រ​តាម​បណ្តោយ​ដី​យ៉ាង​អាណាធិបតេយ្យ ទោះបី​មានការ​ហាមឃាត់​ពី​នាង​ខ្ញុំ​ក៏ដោយ ក៏​មនុស្ស​មួយក្រុម​នេះ​នៅតែ បន្ត​ការរំលោភបំពាន​លើដី​នេះ​ដដែល ដែលជា​ទង្វើ​ធ្វើ​ឳ្យ​ប៉ះពាល់​ដល់​កម្មសិទ្ធិ​ស្របច្បាប់​របស់​នាង​ខ្ញុំ​យ៉ាងធ្ងន់ធ្ងរ ។​

​យោងតាម​ពាក្យបណ្តឹង​នេះ នៅ​ល្ងាច​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៨ រដ្ឋបាល​ក្រុងព្រះសីហនុ ដឹកនាំ​ដោយ​លោក សន កុសល អភិបាលរងក្រុង​ព្រះសីហនុ និង មន្ត្រី​ជំនាញ​មួយចំនួន ចុះទៅពិនិត្យ​ការសាងសង់​សំណង់​របស់​ឈ្មោះ វ៉ាន់ វាសនា ដែល​ស្ថិតនៅ​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។ ក្រោយពី​ត្រួតពិនិត្យ​ទីតាំង​ជាក់ស្តែង ក្រុមការងារ​បាន​ពិនិត្យឃើញថា សំណង់​របស់​ឈ្មោះ វ៉ាន់ វាសនា កំពុង​សាងសង់​សំណង់​ទំហំ​៨​ម៉ែត្រ​គុណ​នឹង​២៦​ម៉ែត្រ កំពុង​សង់​បាន​ក្រាល​ដែក​បាត និង ក្រាល​ដែក​ធ្នឹម​ក្រោម តែ​សំណង់​នេះ ពុំទាន់​មានច្បាប់​អនុញ្ញាត នៅឡើយ​ទេ ។​

​កំណត់​ហេតុនេះ បាន​បញ្ជាក់ថា ការសាងសង់​នេះ បាន​វាយរបង​ចាស់​និង​សាងសង់​របង​ថ្មី​វិញ បណ្តោយ​៣២​ម៉ែត្រ និង បាន​កាយ​ដី​ចូល​ព្រំ​របស់​ភាគី​ម្ខាង​ទៀត ជិត​មួយ​ម៉ែត្រ ។ ក្រុមការងារ​នេះ បាន​ណែនាំ​ម្ចាស់​សំណង់​ខុសច្បាប់​ឈ្មោះ វ៉ាន់ វាសនា ឲ្យ​សុំច្បាប់​ត្រឹមត្រូវ​សិន ទើប​អនុញ្ញាត​ឲ្យ​សាងសង់​បន្ត ។ ក្នុងករណី​ម្ចាស់​សំណង់​ខុសច្បាប់​នេះ មិន​អនុវត្តតាម​ការណែនាំ​នេះ​ទេ ក្រុមការងារ​នឹង​អនុវត្តតាម​ផ្លូវច្បាប់ ។

​នៅ​រសៀល​ថ្ងៃទី​១៦​ខែមីនា​រដ្ឋបាល​ក្រុងព្រះសីហនុ​បាន​បើក​កិច្ចប្រជុំ​សម្របសម្រួល​ដោះស្រាយ​ទំនាស់​ជាន់​ព្រំ​ដោយ​ការសាងសង់​សំណង់​នៅ​ភូមិ​៤​សង្កាត់​លេខ​៤​មាន​លោក​អ៊ី​សុខ​ឡេង​អភិបាលក្រុង​ព្រះសីហនុ​លោក​សន​កុសល​អភិបាលរងក្រុង​ព្រះសីហនុ​មន្ត្រី​សាលាក្រុង​និង​តំណាង​ភាគី​ទាំង​២​ចូលរួម​ផងដែរ​តែ​មិន​បានធ្វើ​កំណត់ហេតុ​ទេ​ពោលគឺ​និយាយ​តែ​មាត់​ប៉ុណ្ណោះ​។​

​បន្ទាប់មក​នៅ​ថ្ងៃទី​២៣​ខែមីនា​ស្រាប់តែ​រដ្ឋបាលខេត្ត​ព្រះសីហនុ​បានចេញ​លិខិត​ជំរាប​មក​លោក អ៊ឹង វណ្ណ​រិ​ទ្ធ ស្តីពី​ការឯកភាព​ជាគោលការណ៍​អនុញ្ញាត​ឲ្យ​សាងសង់​អគារ​សណ្ឋាគារ​កំពស់​៨​ជាន់ រាប់ទាំង​ជាន់​ផ្ទាល់​ដី​លើដី​ឡូ​តិ៍​លេខ​១៦០៩ ស្ថិតនៅ​ភូមិ​៤​សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ ដោយ​សំអាង​លើ​កំណត់ហេតុ​ចុះ​ថ្ងៃទី​២០​ខែមីនា​របស់​ក្រុមការងារ​ត្រួតពិនិត្យ​សំណង់​ថ្នាក់​ខេត្ត និង​ចំណ​ណារ​ឯកភាព​របស់​អភិបាលខេត្ត​ព្រះសីហនុ​ចុះ​ថ្ងៃទី​២០​ខែមីនា​ឆ្នាំ​២០១៨​ទៅវិញ​។​

​ក្នុង​ចំណុច​ទី​៨​នៃ​លិខិត​នេះ​បាន​បញ្ជាក់ថា ”​ក្រោយពី​ទទួលបាន​លិខិត​នេះ លោក អ៊ឹង វណ្ណ​រិ​ទ្ធ ត្រូវ​រៀបចំ​សំណុំ​ឯកសារ​ដាក់ពាក្យ​ស្នើសុំ​អនុញ្ញាត​សាងសង់​ពី​រដ្ឋបាលខេត្ត​ព្រះសីហនុ ឬ​ពី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​។ ក្នុង​រយៈពេល​៩០​ថ្ងៃ លោក​អ៊ឹង​វណ្ណ​រិ​ទ្ធ ត្រូវប្រគល់​លិខិតអនុញ្ញាត​បើក​ការដ្ឋាន​និង​ឯកសារ​ពាក់ព័ន្ធ​ជូន​រដ្ឋបាលខេត្ត​ព្រះសីហនុ​ពិនិត្យ​៕