រដ្ឋបាល​ក្រុង​និង​សង្កាត់​ចុះ​រុះរើ​ប៉ាណូ​នៅលើ​ផ្លូវជាតិ​លេខ​៥​ដើម្បី​សម្រួល​ដល់​ការងារ​សាងសង់​ផ្លូវ​ហាយវ៉េ​

598
ចែករម្លែក

​ដោយ:គ្រញូង​/​បាត់ដំបង ៖ ​យោងតាម​សំណូមពរ​របស់​ក្រុម​ការ​​ងារ​សាងសង់​ពង្រីក​ផ្លូវជាតិ​លេខ​៥​ពី​២​គន្លង​ទៅ​៤​គន្លង​(២​ទៅ​២​មក​)​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី​១១​ខែវិច្ឆិកា ឆ្នាំ​២០១៨ បន្ទាប់ពី​លាង​សម្អាត​រូបសំណាក​លោកតា​​​ដំបងគ្រញូង​រួចមក​លោក ផេង សិ​ទ្ឋី អភិបាលក្រុង​បាត់​ដំ​បង​បាន​ដឹកនាំ​ក្រុមការងារ​រដ្ឋបាល​ក្រុង​រួម​ជា​​មួយ​អាជ្ញាធរ​សង្កាត់​រតន​នា​:​ចុះ​ហាមឃាត់​និង​អោយ​រុះរើ​ផ្ទាំង​ប៉ាណូ​កាត់​ទទឹងផ្លូវ​ផ្សព្វ​​ផ្សាយពាណិជ្ជកម្ម របស់​ក្រុមហ៊ុន សុ​ី & ធី ដែល​សង់​លើ​ទីតាំង​ផ្លូវជាតិ​លេខ​៥ ធ្វើ​ឲ្យ​ប៉ះ​​ពាល់​ការស្ថាបនា​ផ្លូវ និង​លូ​របស់​រដ្ឋ ដែល​កំពុងធ្វើការ​ស្ថាបនា​។​

បច្ចុប្បន្ននេះ ​នៅ​កំណាត់​ផ្លូវជាតិ​លេខ​៥​ចាប់​​ពី​រង្វង់​លោកតា​ដំបងគ្រញូង​រហូតដល់​ស្ពានថ្ម​​ថ្មី​ក្រុមការងារ​សាងសង់​ពង្រីក​ផ្លូវជាតិ​លេខ​៥​ពី​២​គន្លង​ទៅ​៤​គន្លង​(២​ទៅ​២​មក​)​កំពុង​មមា​​ញឹក​កាយ​ដី​ថា​លូ​ទំហំ​ជាង​១​ម៉ែត្រ​អម​សង​​ខាង​ផ្លូវ​និង​កាត់​ទទឹងផ្លូវ​ព្រមទាំង​ឈូសឆាយ​ពង្រីក​ផ្លូវ​លេខ​៥​ចាស់​ដែលមាន​២​គន្លង​ទៅ​​ជា​៤​គន្លង​វិញ​គឺជា​ផ្លូវ​ហាយវ៉េ​ដែល​រាជ​រដ្ឋា​ភិ​​បាល​ចាប់ផ្តើម​ពង្រីក​ផ្លូវ​នេះ​ពី​រាជធានី​ភ្នំពេញ​រហូតដល់​ក្រុង​ប៉ោយប៉ែ​ត្ដ​ដែល​ក្រុមហ៊ុន​ជប៉ុន​​ជា​អ្នក​សាងសង់​។​

ចំពោះ​ការសាងសង់​នេះ​បើ​ប៉ះពាល់​អ្វីដែល​​ជា​ឧបសគ្គ​រដ្ឋបាល​ក្រុង ក៏​ដូចជា​រដ្ឋបាលខេត្ត​​ត្រូវ​ជួយ​សម្របសម្រួល​ជាក់ស្តែង​ដូចជា​ការ​​ដាក់​ផ្ទាំង​ប៉ាណូ​កាត់​ទទឹងផ្លូវ​ដែល​ប៉ះពាល់​ដល់​ការស្ថាបនា​ផ្លូវរដ្ឋ​បាល​ក្រុង​ត្រូវ​ចុះ​ហាម​​ឃាត់​និង​អោយ​រុះរើ​ផ្ទាំង​ប៉ាណូ​កាត់​ទទឹងផ្លូវ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​រប​ស់​ក្រុមហ៊ុន​ស៊ី & ធី ដែល​សង់​លើ​ទីតាំង​ផ្លូវជាតិ​លេខ​៥ ចេញ​សិន​​រង់ចាំ​សាងសង់​ផ្លូវ​ហាយវ៉េ​រួច​ទើប​ឱ្យ​ដាក់​ឡើងវិញ​៕

#