រដ្ឋបាល​ខណ្ឌដង្កោ​អំពាវនាវ​ដល់​អ្នក​ប្រកបមុខរបរ​ដឹក​ដី ,​ឬ​ដីខ្សាច់​លក់​មេត្តា​កុំ​ដឹក​ហៀរ​ធ្លាក់​តាម​ដងផ្លូវ​ឬ​ស្ពាន​ទៀត​បន្តទៀត​

677
ចែករម្លែក

(ភ្នំពេញ)​៖​រដ្ឋបាល​ខណ្ឌដង្កោ​បាន​អំពាវនាវ​ដល់​បងប្អូន​អ្នក​ប្រកបមុខរបរ​ដឹក​ដី ឬ​ដីខ្សាច់​លក់​មេត្តា​កុំ​ដឹក​ហៀរ​ធ្លាក់​តាម​ដងផ្លូវ ឬ​ស្ពាន​ទៀត ដោយត្រូវ​ចូលរួម​ថែរក្សា​បរិស្ថាន​ទាំងអស់គ្នា​ទើប​ទីក្រុង​យើង​ស្អាត​។​
​ ​
ជាក់ស្ដែង​កាលពី​ថ្ងៃអាទិត្យ​ទី​២០​ខែសីហា​នេះ​លោក ម៉ុក ពុទ្ធា នាយក​រដ្ឋបាល​ខណ្ឌដង្កោ​បាន​ដឹកនាំ​កងកម្លាំង​សន្តិសុខ​សណ្ដាប់ធ្នាប់​ខណ្ឌ​ធ្វើការ​បាញ់​លាង​សំអាត​ដីខ្សាច់​និង​កំណ​កដី​ដែល​ធ្លាក់​ពីលើ​រថយន្ត​កន្លងមក​នោះ លោក​ថា​៖ គ្រាន់តែ​បោស លាង​សម្អាត​ស្ពាន​ព្រែក​ជ្រៃ​មួយ ប្រើ​រយៈពេល​អស់​៥​ម៉ោង​ទើប​ស្អាត​ចុះបើ​មាន​ស្ពាន​តែ​១០​កន្លែង​វិញ​នោះ​កាន់តែ​យូរ​។​ដូច្នេះ​ជម្រើស​ដែល​ល្អ​គឺ​ហាម​រថយន្ត​ដឹក​ដី​និង​ដឹក​ខ្សាច់​កុំឱ្យ​ជ្រុះ​ឬ​ឱ្យគេ​គ្រប​និង​លាង​កង់​ជាមុនសិន​មុន​នឹងធ្វើ​ចរាចរណ៍​លើផ្លូវ​៕​ដោយ​៖​រ៉ា​ម៉ន​/sn

រដ្ឋបាល​ខណ្ឌដង្កោ បាន​បន្ត​ចុះ​លាង​សំអាត ផ្លូវ និង​ស្ពាន​សម្តេច​តេ​ជោ ហ៊ុនសែន​ព្រែក​ជ្រៃ ដោយ​ប្រើប្រាស់​ទឹក​អស់​១៥ រថយន្ត​ក្នុងការ​សម្អាត ស្ពាន និង​ប្រើ​រយៈពេល​អស់ ៥ ម៉ោង