រដ្ឋបាល​ខណ្ឌ​ទាំង​១២ បញ្ចេញ​កម្លាំង និង​រថយន្ដ​ប្រមូល​សំរាម ខណៈដែល​កម្មករ​រប​ស់​ក្រុមហ៊ុន​ស៊ីន​ទ្រី ត្រូវបាន​ឈប់សម្រាក ក្នុងឱកាស​បុណ្យចូលឆ្នាំ​

122
ចែករម្លែក
  • 41
    Shares

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០១៩​នេះ បាន​ណែនាំ​ដល់​លោក​អភិបាលខណ្ឌ​ទាំង​១២​ឲ្យ​បញ្ចេញ​កម្លាំង និង​រថយន្ដ ដើម្បី​ប្រមូល​សំរាម ខណៈដែល​កម្មករ​រប​ស់​ក្រុមហ៊ុន​ស៊ីន​ទ្រី ត្រូវបាន​ឈប់សម្រាក ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ រយៈពេល​៤​ថ្ងៃ ដើម្បី​ធ្វើដំណើរ​ទៅកាន់​ស្រុកកំណើត ជួបជុំ​ក្រុមគ្រួសារ​។​

​ក្នុង​សេចក្ដីជូនដំណឹង របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ កន្លងមក​បាន​ឲ្យ​ដឹងថា នៅ​ក្នុងឱកាស​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦៣ បងប្អូន​កម្មករ​រប​ស់​ក្រុមហ៊ុន​ស៊ីន​ទ្រី ត្រូវបាន​ឈប់សម្រាក និង​ធ្វើដំណើរ​ទៅកាន់​ស្រុកកំណើត​ជួបជុំ​ក្រុមគ្រួសារ​។​

​ដូច្នេះ ក្នុងអំឡុងពេល ការឈប់​សម្រាក​នេះ ការផ្តល់សេវា​សម្អាត ប្រមូល និង​ដឹកជញ្ជូន​សំរាម​ក្នុង​រាជធានី​ភ្នំពេញ នឹង​ត្រូវបាន​អនុវត្ត​មិនបាន​ពេញលេញ​ទេ នៅក្នុង​រយៈពេល​០៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៩​។​

​ដើម្បី​ថែរក្សា សោភណភាព អនាម័យ​បរិស្ថាន រាជធានី​ភ្នំពេញ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ ជា​ម្ចាស់​លំនៅឋាន ក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់ សូមមេត្តា​យោគយល់ និង​អធ្យាស្រ័យ កុំ​បញ្ចេញ​សំរាម​មក​ដាក់ នៅតាម​ដងផ្លូវ​សាធារណៈ នៅក្នុង​អំឡុង​ពេលដែល​ការផ្តល់សេវា​មិនបាន​ពេញលេញ​នេះ ដោយ​សូម​រក្សា​ការ​ទុកដាក់​សំរាម​របស់ខ្លួន ឲ្យ​បាន​ត្រឹមត្រូវ​នៅក្នុង​ទីតាំង​រៀងៗ​ខ្លួន ជា​បណ្តោះអាសន្ន​សិន​។​ កា​ណែនាំ​របស់លោក​ឃួ​ង ស្រេង​អភិបាល​រាជធានី​ក្រោយ​បញ្ចប់​កម្មវិធី​ទទួល​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំកុរ ឯកស័ក នៅ​រមណីយដ្ឋាន​វត្តភ្នំ​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ សង្ឃឹម​ជឿជាក់ថា បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ នឹងចូលរួម​ចំណែក​ថែរក្សា​អនាម័យ​បរិស្ថាន​រាជធានី​ភ្នំពេញ ឲ្យ​បានល្អ​ប្រសើរ​ជាមិនខាន​៕ ល​