រដ្ឋបាល​ខណ្ឌ​សែន​សុខ ចុះ​ស្តារ​ប្រព័ន្ធ​លូ​នៅតាម​បណ្តោយ​ផ្លូវ​លេខ​១៩៨៦

778
ចែករម្លែក

ដោយ​: អង្គា​រ៍​ហេង / ភ្នំពេញ​: ក្រោម​ការយកចិត្តទុកដាក់ និង​ដឹកនាំ​របស់លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១៨ លោក ម៉ូ​វ ម៉ានិត អភិបាល នៃ​គណៈ​អភិបាល​សែន​សុខ បាន​ចាត់​មន្ត្រី​ដឹកនាំ​កម្លាំង​ចុះ​ពិនិត្យ និង​ស្តារ​កាយ​សំរាម​កាកសំណល់​ផ្សេងៗ​ក្នុង​អណ្តូង​លូ​(​រឺ​ហ្គា​) និង​ប្រព័ន្ធ​លូបង្ហូរទឹក នៅតាម​បណ្តោយ​ផ្លូវ​លេខ​១៩៨៦ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដើម្បី​ជួយ​សម្រួល​ទឹក​ដែល​លិច​ក្នុង​តំបន់​នោះ​អោយ​ហូរ​រំដោះ​បាន​ទាន់ពេលវេលា​ផងដែរ​។​

​សូមបញ្ជាក់ថា សកម្មភាព​ការងារ​កាយ​ស្តារអណ្តូង​លូ និង​ប្រព័ន្ធ​លូ​នៅតាម​បណ្តោយ​ផ្លូវ​លេខ​១៩៨៦ នេះ រដ្ឋបាល​ខណ្ឌ​សែន​សុខ​បានដាក់​កម្លាំងកាយ​ស្តារ​រយៈពេល ០៣​ថ្ងៃ​កន្លង​រួចមកហើយ និង​បន្ត​ដាក់​កម្លាំងកាយ​ស្តារ​នៅ​ទីតាំង​ផ្លូវ វិថី សំខាន់ៗ​មួយចំនួន ដែល​រង​ការ​លិច​ទឹក និង​ដក់​ទឹក ជា​បន្តបន្ទាប់​ទៀត​៕ ល​