រដ្ឋបាល​ខេត្តសៀមរាប​ទទួល​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​គណៈកម្មការ​អន្តរក្រសួង

426
ចែករម្លែក
  • 12
    Shares

ដោយ​បាយ័ន​/​សៀមរាបៈ​កាលពី​រសៀល​ថ្ងៃទី​៨​ខែមេសា​ឆ្នាំ​២០១៩​រដ្ឋបាល​ខេត្តសៀមរាប​ទទួល​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​របស់​គណៈកម្មកា​រ​អន្តរក្រសួង​ដើម្បី​សិក្សា​រៀបចំ​ផែនការមេ​សម្រាប់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប​។​កិច្ចប្រជុំ​ក្រោម​ការដឹកនាំ​ដោយ​លោក​បណ្ឌិត​ថោង​ខុន​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​និង​លោក​ទៀ​សីហា​អភិបាលខេត្ត​សៀមរាប ។​

​ក្នុង​កិច្ចប្រជុំ​នេះ​គណៈកម្មការ​អន្តរក្រសួង​បាន​ឯកភាពគ្នា​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​នៅ​គោលដៅ​ទេសចរ​ដ៏​ធំៗ​ចម្បង សម្រាប់​ឆ្នាំ​២០២០-២០៤០​។ ក្នុងនោះ​មាន​គម្រោង​អភិវឌ្ឍន៍​រយៈពេល​ខ្លី​៥​ឆ្នាំ (២០១៨-២០២៣) , ផែនការ​ជំរុញ​ការរៀបចំ​កសាង​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​រឹង​នៅ​ទីក្រុង​សៀមរាប ដែលមាន​ជាអាទិ៍​៖ ការជួសជុល​ផ្លូវ​ក្នុង​ខេត្ត​, ផ្លូវ​ក្រវាត់​ជុំវិញ​ក្រុង , ។

ការផ្គត់ផ្គង់​ទឹកស្អាត​, អគ្គិសនី ,​ការគ្រប់គ្រង​សំណល់​រឹង​-​រាវ , សណ្តាប់ធ្នាប់ និង អនាម័យ​ក្នុង​ទីក្រុង ។​អង្គប្រជុំ​ក៏បាន​ឯក​គ្នា​ប្រគល់​ភារកិច្ច​ជូន​ឯកឧត្ដម​អភិបាលខេត្ត​សៀមរាប ដើម្បី​ដឹកនាំ​អង្គប្រជុំ​សម្របសម្រួល​មួយ ដើម្បី​ប្រែក្លាយ​សហគមន៍​នេសាទ​ជ្រាវ ទៅជា​សហគមន៍​តាម​ស្តង់ដា​ជាតិ និង​អាស៊ាន​ដ៏​ទាក់ទាញ ឱ្យបាន​ឆាប់រហ័ស​ផងដែរ ។

​លោក​ថោង​ខុន​បាន​ដាក់ចេញ​នូវ​ផែនការ​មួយចំនួន​ឱ្យ​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​សិក្សា​រៀបចំ​ផែនការមេ សម្រាប់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប រួមគ្នា​អនុវត្ត​ឱ្យបាន ។​ក្នុងនោះ​លោក​បាន​ជំរុញ​ឱ្យ​ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួង​ពាក់ព័ន្ធ រដ្ឋបាល​ខេត្តសៀមរាប អាជ្ញាធរ​ជាតិ​អប្សរា និង​មន្ទីរ​ពាក់ព័ន្ធ​ផ្សេងទៀត រួមគ្នា​ជំរុញ​ការគ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​ថ្មី​នៅលើ​ភ្នំ​គូលែន​នេះ ឱ្យបាន​សម្រេច​ជោគជ័យ​ឆាប់រហ័ស​៕S/​