រដ្ឋបាល​បន្ត​សាងសង់​ឃឿន​ច្រាំង​ទន្លេមេគង្គ ដើម្បី​ការពារ​បាក់​ច្រាំងទន្លេ​នឹង​ជួយ​លើក​សោ​ភ័​ណ្ឌ​ភាព​ខេត្តក្រចេះ​

240
ចែករម្លែក

ដោយ​: សេង​ឃួន​
​ក្រចេះ​:
រដ្ឋបាល​សាលាខេត្ត​សហជា​មួយ​មន្ទីរ ធនធានទឹក​និង​ឧតុនិយម​ខេត្ត ដោយ​មើលឃើញ​ពី​សក្ដានុពល នៃ​វិស័យ​ទេសចរណ៍​ខេត្ត មានការ​រីកចំរើន មាន​ភាព​ទាក់ទាញ​ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​មានការ​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ និង​ដើម្បី​លើកកម្ពស់​មុខមាត់​សោ​ភ័​ណ្ឌ​ភាព និង​បរិស្ថាន​ខេត្ត​ឲ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​។​

​លោក ហេង រត្ន​មូលី​ដា ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត​បានបញ្ជាក់​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​២០​ខែកក្កដា​ឆ្នាំ​២០១៨​នេះ​រដ្ឋបាល​សាលាខេត្ត​បន្ត​សាងសង់​ឃឿន​ច្រាំងទន្លេរ​មេគង្គ​ឡើង​គឺ​ដើម្បី​ការពារ ការបាក់​ស្រុតដី​ច្រាំងទន្លេ ដែលជា​ហេតុ​បណ្ដាល​ឲ្យ​មានការ​ខូចខាត និ​ប៉ះពាល់​ដល់​សម្បត្តិ​សាធារណៈ ដូចជា ផ្លូវ និង​អគារ​នឹង​ដើម​គគី​ដែល​នៅតាម​មាត់ទន្លេ​ជាដើម​។​

​រដ្ឋបាល​សាលាខេត្ត​ក្រចេះ​បាន​បញ្ជាក់ថា ដោយមាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត ជា​អ្នករៀបចំ និង​កំពុង​ស្ថាបនា​សាងសង់​ឃឿន​ច្រាំងទន្លេ​មេគង្គ​បន្ត ដោយមាន​ប្រវែង​២៣០​ម៉ែត្រ ចាប់​ពីមុខ​មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ​ទៅដល់​មុខ​ក្លឹប​កំសាន្ត​ដាយ​មិន​ស៊ី​ធី​ដែលជា​ថវិការ​របស់​សាលាខេត្ត​ក្រចេះ​។​

​លោក ប្រធាន​មន្ទី​រូប​នោះបាន​បន្តទៀតថា​ដោយ​ខេត្ត​ក្រចេ​មាន​ភូមិសាស្ត្រ នៅជាប់​នឹង​ដង​ទន្លេមេគង្គ​ទើប​សាលា​ខេត្តក្រចេះ​បាន​កសាង​ឃឿន ច្រាំងទន្លេ​មេគង្គ​គិត​ចាប់ពី​ឆ្នាំ​២០០៦​មកដល់​ឆ្នាំ​២០១៩​នេះ​សម្រេចបាន​ប្រវែង​ជាង​២៣០០០​ម៉ែត្រ​។​

  • ឆ្នាំ​២០០៦​កសាងបាន ប្រវែង​១៣០​ម៉ែត្រ​។
  • ឆ្នាំ​២០០៧​កសាង​២៥០​ម៉ែត្រ ។
  • ឆ្នាំ​២០០៨​កសាង​១៣៨​ម៉ែត្រ​។​
  • ឆ្នាំ​២០០៩​កសាង​១៤៤​ម៉ែត្រ​។​
  • ឆ្នាំ​២០១០​កសាង​១៤៤​ម៉ែត្រ​។​
  • ឆ្នាំ​២០១១​កសាង​១៦៤​ម៉ែត្រ​។
  • ឆ្នាំ​២០១២​កសាង​១៥៥​ម៉ែត្រ​។​
  • ឆ្នាំ​២០១៣​កសាង​១៦៤​ម៉ែត្រ​។​
  • ឆ្នាំ​២០១៤​កសាង​១៨៩​ម៉ែត្រ​។​
  • ឆ្នាំ​២០១៥​កសាង​១៤៨​ម៉ែត្រ​។​
  • ឆ្នាំ​២០១៦​កសាង​១៤៦​ម៉ែត្រ​។​
  • ឆ្នាំ​២០១៧​សាងសង់​២០០​ម៉ែត្រ​។​
  • ឆ្នាំ​២០១៨​សាងសង់​២០០​ម៉ែត្រ និង​ឆ្នាំ​២០១៩​កំពុងតែ​សាងសង់​ចំនួន​២៣០​ម៉ែត្រ នឹង​បញ្ចប់​ជា​ស្ថាពរ​នៅ​នៅ​ខែកញ្ញា​ឆ្នាំ​២០១៩​ខាងមុខនេះ​។​

​លោក​ប្រធាន​រូបនោះ​បាន​បន្ថែមទៀត​ថា ការសាងសង់​ឃឿន​ច្រាំងទន្លេរ គេ​ស​ង្គេ​ត​ឃើញថា គឺ​វា​មិន​ត្រឹមតែ​ជា​ឃឿន​ការពារ​ដ៏​រឹង​ម៉ាំ​មិន​ឲ្យ​បាក់​ដី​បាក់​ច្រាំងទន្លេ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ជ្រុង​មួយ​ដ៏​សំខាន់​នៃ​វិស័យ​ទេសចរណ៍​ខេត្ត ដែលមាន​សោភ័ណភាព​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​ផងដែរ​។​

​សូមបញ្ជាក់​ការសាងសង់​ច្រាំងទន្លេ​នេះ គឺ​ពិតជា​ផ្ដល់នូវ​អត្ថ​ប្រ​យោន៍​សំខាន់​ចំពោះ​ខេត្ត​៖

  • ទី​១ ការពារ​ការបាក់​ស្រុត​ដី​ច្រាំងទន្លេ ការពារ​ហេ​ដ្ឋា​ន​រចនាសម្ព័ន្ធ ផ្លូវ និង​អគារ ដែល​នៅតាម​ដង​ទន្លេ​។​
  • ទី​២ ក្រោយ​ពេលដែល​សាងសង់​ហើយ វា​ជា​តំបន់​ទេ​ចរណ៍ ដោយ​រៀងរាល់ថ្ងៃ នៅពេល​ព្រឹក និង​ពេល​ល្ងាច គេ​សង្កេតឃើញ​មាន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​អន្តរជាតិ តែងតែ​អង្គុយលេង និង​ហាត់ប្រាណ ព្រមទាំង​ផ្ដិត​យក​រូបភាព​នៅពេល​ថ្ងៃ​លិច និង​គយគន់​ទស្សនា​ទេសភាព​កោះ​ទ្រង់ ដែល​នៅ​ទល់មុខ​នឹង​ទី​រួម​ខេត្ត​៕ ល​